ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ គ្រូពេទ្យមណ្ឌលសុខភាពស្រយ៉ូវ រៀបចំវេនប្រចាំការទាំងយប់ និងថ្ងៃ
05, Jan 2023 , 12:59 pm        
រូបភាព
អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ។
អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ។
 ដោយ៖ ឃិន សុផល (យុវជនសង្កាត់ស្រយ៉ូវ)
ក្រុងស្ទឹងសែន, កំពង់ធំ៖ នៅ​មណ្ឌលសុខភាពមានបុគ្គលិកសរុប៩នាក់ ក្នុងនោះស្រីមានចំនួន៨នាក់។ សម្រាប់ ចំនួនគ្រូពេទ្យដែលកំពុងបម្រើការងារនៅទីនេះ គឺគ្រប់គ្រាន់ និងអាចអនុញ្ញាតឱ្យការ​បែងចែកការងារប្រចាំការទាំងថ្ងៃ​និងយប់ បានដោយងាយស្រួលផងដែរ។
 
​អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ បានឱ្យដឹងថា ​មណ្ឌលសុខភាពស្រយ៉ូវ មានផ្ដល់សេវាសុខភាពបឋមជូនប្រជាពលរដ្ឋទូទៅ ចាស់ជរា កុមារ ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពជាដើម។ អ្នកគ្រូពេទ្យ ឡុង សនិកា បានបញ្ជាក់ថា ៖«គ្រូពេទ្យនៅមណ្ឌលសុខភាពគ្រប់គ្រាន់ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ និងបែងចែកវេនប្រចាំការទាំងវេនយប់ទាំងវេនថ្ងៃ។
បែងចែកប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ»។
 
ប្រធានមណ្ឌលរូបនេះ បានបញ្ជាក់ថា ក្នុងមួយខែៗមានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យនិងថែទាំសុខភាពចន្លោះ ៤៥០ ទៅ ៥០០នាក់ ខណៈនៅមុនការរាតត្បាតនៃជំងឺកូវីដ-១៩ មណ្ឌលផ្តល់ការពិនិត្យសុខភាពដល់ពលរដ្ឋប្រមាណ៦០០នាក់។
 
ដ្បិតថា ចំនួនពលរដ្ឋដែល​មករកសេវាសុខភាពធ្លាក់ចុះ ប៉ុន្តែសម្រាប់អ្នកស្រី ឡុង សនិកាវាជាសញ្ញាល្អមួយដែលថា ពលរដ្ឋមានសុខភាពល្អ មិនសូវឈឺថ្កាត់ និងការរស់នៅរបស់ពលរដ្ឋមានអនាម័យល្អជាងមុន។
 
​នៅក្នុងឆ្នាំ២០២៣នេះ អ្នកគ្រូពេទ្យ សនិកា នៅតែបន្តតាំងចិត្តខ្ពស់ ក្នុងការផ្ដល់សេវាពិនិត្យ និងថែទាំសុខភាព ជូនពលរដ្ឋឱ្យមានប្រសិទិ្ធភាពកាន់តែប្រសើរថែមទៀត៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 មណ្ឌលសុខភាពស្រយ៉ូវ
© រក្សាសិទ្ធិដោយ thmeythmey.com