ជាតិ
អាជ្ញាធរខេត្តស្វាយរៀង រៀបចំការ​ប្រកួត​វាយ​ប្រដំ​ ពាន​រង្វាន់​ស្រុក​ស្វាយ​ទាប​ ​​
06, Jan 2023 , 7:59 am        
រូបភាព
ភ្នំពេញ​៖ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ សហការ​ជា​មួយ​ប្រជា​ជន​ សិស្សា​នុសិស្ស​ លោក​គ្រូ​ អ្នក​គ្រូ និង​អាជ្ញាធរ​ពាក់​ព័ន្ធ នៃ​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​ រៀប​ចំ​ការ​ប្រកួត​វាយ​ប្រដំ​ ពាន​រង្វាន់​ស្រុក​ស្វាយ​ទាប​ នៅ​ទី​លាន​ភូមិ​ត្រពាំង​ស្បូវ​ ឃុំ​ព្រៃ​តាអី ស្រុក​ស្វាយ​ទាប​។



ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយមត៌កវប្បធម៌អរូបី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង នឹងរៀបចំការប្រកួត “ល្បែងប្រពៃណីវាយប្រដំ” ពានរង្វាន់ស្រុកស្វាយទាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៧ព្រឹក នៅទីវាលភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកទាប ខេត្តស្វាយរៀង។ ការប្រកួតនេះ ក៏​នឹងផ្សាយផ្ទាល់លើហ្វេសប៊ុកផេកផ្លូវការ របស់ក្រសួងវប្បធម៌និងចិត្រសិល្បៈ​ផង​ដែរ​។

 
 
បើ​តាមមន្ត្រី​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្រុម​ដែល​ចូល​រួម​ប្រកួត​ មាន​​មក​ពី​​វិទ្យា​ល័យ ​និង​អនុវិទ្យា​ល័យនានា​​ក្នុង​ស្រុក​ស្វាយ​ទាប​ និង​តំណាង​ភូមិ​ទាំង​៦​ នៃ​​​ឃុំព្រៃ​តា​អី​ ​ក្នុង​ស្រុក​ស្វាយ​ទាប ដែល​សរុប​ទាំង​អស់​មាន​២៤​ក្រុម​។ ក្រុម​​​ដែ​ល​ដណ្ដើម​បានលេខ​១-៣ និង​ទទួល​បាន​ពាន​រង្វាន់​។ ចំណែក​ឯ​លេខ​៤​ និង​ទទួលបាន​​​ប័ណ្ណ​សរសើរ​​។
 
សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ឆ្នាំ​២០២២ ស្រុក​ស្វាយ​ទាប ក៏​បាន​រៀប​ចំ​ការ​ប្រកួត​ល្បែង​ប្រពៃណី​​វាយ​ប្រដំ​ ពាន​រង្វាន់​ព្រៃ​តា​អី ជា​លើក​ដំបូង​ផង​ដែរ​ ដោយ​កាល​នោះ​ ​មាន​ក្រុម​ចូល​រួម​ចំនួន​១០​ក្រុម ហើយ​ក្នុង​នោះ​មាន​៤​ក្រុម​ជា​សិស្ស​មក​ពី​អនុវិទ្យា​ល័យ​ព្រៃ​តាអី​។
កិច្ចការពារបេតិភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!៕
 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  កីឡា​ប្រពៃណី​
  ប្រដំ​
  ស្រុក​ស្វាយ​ទាប​
 
© រក្សាសិទ្ធិដោយ thmeythmey.com