ជាតិ
មន្ត្រីចាប់ពីថ្នាក់ភូមិ, យោធិន, នគរបាលជាតិ, មន្ត្រីពន្ធនាគារ, ឧបការី ACU និងមន្ត្រីជាប់កិច្ចសន្យា សុទ្ធតែឡើងប្រាក់ខែ
05, Jan 2023 , 4:27 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករា បាន​ចុះហត្ថលេខាលើអនុក្រឹត្យចំនួន​៧ផ្សេងគ្នាស្តីពីការដំឡើង​ប្រាក់បៀវរត្ស។ រូបថតឯកសារ SPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករា បាន​ចុះហត្ថលេខាលើអនុក្រឹត្យចំនួន​៧ផ្សេងគ្នាស្តីពីការដំឡើង​ប្រាក់បៀវរត្ស។ រូបថតឯកសារ SPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករា បានចុះហត្ថលេខាលើអនុក្រឹត្យចំនួន៧ផ្សេងគ្នា ស្តីពីការកែប្រែ និងការដំឡើងប្រាក់បៀវរត្សជូនមន្ត្រីរាជការ។

 
អនុក្រឹត្យ ទាំង៧នោះ រួមមាន៖
-អនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល
-អនុក្រឹត្យស្តីពីការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារជូនយោធិននៃកងយោធនពលខេមរភូមិន្ទ
-អនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីនគរបាលជាតិកម្ពុជា
-អនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
-អនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែរបស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអង្គភាពប្រឆាំងអំពើពុករលួយ
-អនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា ដែលឡើងពី៦៧ម៉ឺនរៀល ទៅ៧១ម៉ឺនរៀល
 
អនុក្រឹត្យទាំងនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ៕
 

Tag:
 បៀរវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com