ជាតិ
តារា​ចម្រៀង​ផ្នែក​នារី​ដំបូងគេ​​​បង្អស់​នៃ​កម្ពុជា អ្នក​ស្រី​ ម៉ារីយ៉ា ប៉ូឡែត ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៨​ឆ្នាំ​
06, Jan 2023 , 10:59 am        
រូបភាព
រូប​ពី​ហ្វេសប៊ុក​ផេក ក្រុម​ព្រះសុរិយា
រូប​ពី​ហ្វេសប៊ុក​ផេក ក្រុម​ព្រះសុរិយា
ភ្នំពេញ​៖ តារា​ចម្រៀង​ផ្នែក​នារី មុន​គេ​បង្អស់​នៃ​កម្ពុជា អ្នក​ស្រី​ ម៉ារីយ៉ា ប៉ូឡែត​ ម្ចាស់​បទ “​ចុង​​ស្រល់” និង​បទ​ “សំបុត្រ​ក្រោម​ខ្នើយ​” បាន​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ពុធ​ ទី៤​ ខែ​មករា ឆ្នាំ​២០២៣​ ក្នុង​ជន្មាយុ​៨៨​ឆ្នាំ​ ដោយ​ជរាពាធ​ នៅ​រាជ​ធានី​ភ្នំពេញ​។ នេះ​បើ​តាម​ហ្វេស​ប៊ុក​ ក្រុម​ព្រះ​សុរិយា​។



បើ​តាម​ហ្វេសប៊ុក​​ដដែល​ អ្នក​ស្រី ម៉ារីយ៉ា ប៉ូឡែត គឺ​ជា​សិល្បការិនី​រៀម​ច្បង​ផ្នែក​​ចម្រៀង​​សម័យ​ទំនើប​ជំនាន់​ទី​១​​នៃ​​យុគ​មាស​របស់​កម្ពុជា​​​។ ​ អ្នក​ស្រី ម៉ារីយ៉ា ប៉ូឡែត មាន​នាម​​ក្នុង​សិល្បៈ​ថា សាវត្តី​។ អ្នក​ស្រី ​គឺ​ជា​តារា​ចម្រៀង​កម្ពុជា​ដែល​ល្បី​ល្បាញ​ តាំង​ពី​ដើម​ទសវត្សរ៍​​១៩៥០​មក​ម្ល៉េះ​ ដោយ​មុន​អ្នក​​ស្រី កែវ សេដ្ឋា​ ទៅ​ទៀត​។
 
ពិធី​បូជា​សព​ ប្រារព្ធ​នៅ​ម៉ោង​៩​ព្រឹក​ នៅ​ថ្ងៃ​សុក្រ​ ទី​៦ ខែ​មករា ឆ្នាំ​២០២៣​ នៅ​វត្ត​ស្វាយ​ពពែ​ រាជ​ធានី​ភ្នំពេញ​។
អ្នក​ស្រី ប៉ូឡែត​ ជា​ម្ចាស់​បទ​ចម្រៀង​ល្បី​ៗ​​ជា​ច្រើន​​ដូច​ជាបទ “​វីយូឡុង​ស្នេហា​” “ចុង​ស្រល់​" “សំបុត្រ​ក្រោម​ខ្នើយ​” “កូលាប​មួយ​ទង​"​ “រំលាយ​តណ្ហា” “មេឃ​មីស្រទំ” និង​បទ “រ៉ៃយំ​” ជា​ដើម​។ នេះ​បើ​តាម​ក្រុម​ព្រះ​សុរិយា​​៕
 
 
​ 
 

Tag:
 មរណភាព​
  ចម្រៀង​
  សិល្បៈ​
  តន្ត្រី​
  តារា​ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com