ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ អាជ្ញាធរឃុំកំពង់ស្វាយ កំណត់ការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ក្នុងឃុំជាអាទិភាព
08, Feb 2023 , 12:59 pm        
រូបភាព
ដោយ៖ ម៉េង លីនដា (យុវជនឃុំកំពង់ស្វាយ)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ លោក ជឹម ជឿង ជំទប់ទី១ ឃុំកំពង់ស្វាយ បានលើកឡើងថា ចំ​ណុច​សំខាន់ៗដែលត្រូវអភិវឌ្ឍន៍របស់ឃុំកំពង់ស្វាយ គឺការជួសជុលផ្លូវ ធ្វើផ្លូវ, ធ្វើប្រឡាយទឹកជូនពលរដ្ឋស្រោចស្រពដំណាំ និងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

 
រដ្ឋបាលឃុំកំពង់ស្វាយ បានដាក់ផែនការ ៣ឆ្នាំរំកិលចូលទៅក្នុងកម្មវិធីវិនិយោគរបស់ថ្នាក់ឃុំ ការធ្វើផ្លូវនៅក្នុងឃុំ ដែលគ្រោងធ្វើជាផ្លូវក្រាលកៅស៊ូ និងបេតុង ព្រមទាំងផែនការធ្វើប្រ​ឡាយ និងស្តារលូនៅក្នុងផងដែរ។ នេះបើតាមលោក ជឹម ជឿង ជំទប់ទី១ឃុំកំពង់ស្វាយ​ ដែលលោកបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងការស្តារលូរ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំ និងស្រូវរបស់ពលរដ្ឋ រីឯ​ការធ្វើប្រឡាយទឹក នឹងជួយសម្រួលដល់ការងារធ្វើស្រែចម្ការបស់ពលរដ្ឋ។
 
ជំទប់ទី១ឃុំកំពង់ស្វាយ​ បានបញ្ជាក់ថា ចំណុចអាទិភាពសំខាន់ៗដែល​ឃុំគ្រោងអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២៣ទៀតនោះ គឺការជួសជុលឬធ្វើផ្លូវ, ធ្វើប្រឡាយទឹកជូនពលរដ្ឋស្រោចស្រពដំណាំ, ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងការប្រមែប្រមូលបញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋ​ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា។
 
លោក ជឹម ជឿង បានបន្ថែមថា រដ្ឋបាលឃុំ នឹងព្យាយាមបម្រើពលរដ្ឋទៅតាមលទ្ធភាពដែល​អាចធ្វើទៅបាន និងបេ្តជ្ញាចិត្តក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយ​ទឹក វិស័យ​អប់​រំ និងវិស័យសុខភាពនៅក្នុងឃុំ ឱ្យមានកិច្ចសហប្រតិបត្តិការគ្នា​ល្អបន្ថែមទៀត ធ្វើយ៉ាងណា ឱ្យជីវភាពពលរដ្ឋ​ប្រសើរជាងមុន៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ការអភិវឌ្ឍន៍ឃុំ
  ផ្លូវថ្នល់
© រក្សាសិទ្ធិដោយ thmeythmey.com