កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ហ្សង់ឃ្លូត អ្នករៀបចំ Angkor Ultra Trail ថាកម្ពុជា ជាប្រទេសញញឹម
09, Feb 2023 , 8:59 am        
រូបភាព
ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមរត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ Angkor Ultra Trail នៅខេត្តសៀមរាប។
ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមរត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ Angkor Ultra Trail នៅខេត្តសៀមរាប។
ដោយ:
លោក ហ្សង់ឃ្លូត ឡេខូនិក អ្នករៀបចំកម្មវិធីរត់ចម្ងាយឆ្ងាយឆ្លងឧសគ្គ Angkor Ultra Trail នៅតំបន់អង្គរ ចាត់ទុកប្រទេសកម្ពុជា ជាប្រទេសញញឹម និងប្រកបដោយសក្តានុពល។ ក្នុងនាមអ្នករៀបចំ បុរសជនជាតិបារាំងរូបនេះ ថាការចូលរួមរត់ម៉ារ៉ាតុននៅទឹកដីសៀមរាបឆ្នាំ២០២៣ កើនឡើង ក្រោយអាក់ខាន២ឆ្នាំដោយសារជំងឺកូវីដ-១៩។

 
«ថ្ងៃនេះខ្ញុំមានក្តីរីករាយណាស់ដែលបានមកកម្ពុជាម្តងទៀត»។ លោក ហ្សង់ឃ្លូត ឡេខូនិក អះអាងដូច្នេះក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅទឹកដីអង្គរនាថ្ងៃទី៥ ខែកុម្ភៈ គ្រាដែលលោកចូលរួម និងជាអ្នករៀបចំម្នាក់ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail។
  

លោក ហ្សង់ឃ្លូត ឡេខូនិក ជនជាតិបារាំង ជាអ្នករៀបចំកម្មវិធីរត់ចម្ងាយឆ្ងាយឆ្លងឧបគ្គ Angkor Ultra Trail នៅខេត្តសៀមរាប។
 
វត្តមានជាលើកទី២នៅកម្ពុជា លោកហ្សង់ឃ្លូត ថាខ្លួននៅតែស្រលាញ់ទឹកដីកម្ពុជា និងចាត់ទុកកម្ពុជាជាប្រទេសញញឺម។  បុរជនជាតិបារាំងរូបនេះ មានការភ្ញាក់ផ្អើលដែលមានប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវអន្តរជាតិបានមកចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail ច្រើន ដែលញ៉ាំងកម្មវិធីនេះ ប្រកបដោយភាពរីករាយនិងស្នាមញញឹម។
 
«ទោះបញ្ហាផ្លូវលំបាកមានឧបសគ្គច្រើនតែ យើងឃើញការរចូលរួមរបស់ភ្ញៀវជាតិ និងអន្តរដ៏ច្រើន»។ លោក ហ្សង់ឃ្លូត បញ្ជាក់ថាកម្មវិធីរត់ចម្ងាយឆ្ងាយឆ្លងឧសគ្គ Angkor Ultra Trail នៅតំបន់អង្គរ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមរត់ជិត១០០០នាក់ ដែលមកពី៤៥ប្រទេសផ្សេងគ្នា។
 
ព្រឹត្តិការណ៍រត់រយៈចម្ងាយឆ្ងាយឆ្លងឧបសគ្គ Angkor Ultra Trail មាន៦វិញ្ញាសា រួមមាន វិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៦គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ៕
 

Tag:
 រត់ចម្ងាយឆ្លងឧបសគ្គ
 ហ្សង់ ឃ្លូតឡេខូនិក
  ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com