ព័ត៍មានសុខភាព
លោកតាម្នាក់ យកប៉ាន់តែអាយុកាលជាង ២០០ឆ្នាំ ជូន សម្ដេចហ៊ុន សែន
08, Feb 2023 , 9:03 pm        
រូបភាព
 ភ្នំពេញ៖ លោកតា ឡុង សារឿន និងលោក យាយ ហៀក រស់នៅ សង្កាត់ចោមចៅ២ រាជធានីភ្នំពេញ បានយកប៉ាន់តែបុរាណ អាយុកាលជាង ២០០ឆ្នាំ ជូនសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅថ្ងៃទី៨ កុម្ភៈនេះ ។

 
 
បើតាមការបង្ហោះលើហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន ប៉ាន់តែបុរាណនេះ ធ្វើពីដី និងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស ១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វត្ថុបុរាណនេះ នឹងត្រូវតម្កល់ទុកនៅសារមន្ទីរជាតិ៕ 
 












© រក្សាសិទ្ធិដោយ thmeythmey.com