ជាតិ
ពិធីឡើងមាឃ ឬឡើងអ្នកតានៅសហគមន៍កំពង់ភ្លុក
12, Feb 2023 , 11:50 am        
រូបភាព
សៀមរាប៖ សហគមន៍ឃុំកំពង់ភ្លុក ដែលមានបីភូមិ រួមមាន ភូមិគោកក្ដុល ភូមិដីក្រហម និងភូមិត្នោតកំបត់ បានរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា នៅមុខផ្ទះពលរដ្ឋមួយកន្លែង នាភូមិដីក្រហម។ ពិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ កុម្ភៈ។ 
 
ក្រៅពីពិធីសែនព្រេន បញ្ចូលរូប ទំនៀមឡើងមាឃសហគមន៍កំពង់ភ្លុក ក៏មានពិធីហែ និងបណ្ដែតគ្រឿងសំណែនមួយចំនួន ដូចជាចាន ឆ្នាំង គ្រឿងដង្វាយ អាហារ ជ្រូក និងសម្ភារមួយចំនួនទៀតតាមខ្សែទឹកចាប់ពីដើមភូមិ រហូតដល់ចុងភូមិ ជូនលោកតាៗដែលជាម្ចាស់ស្រុក។ ពិធីនេះធ្វើឡើងក្នុងបំណងសុំសេចក្ដីសុខ បែបន់សុំម្ចាស់ទឹកម្ចាស់ដី ថែរក្សា និងឱ្យអ្នកភូមិជៀសឆ្ងាយពីជំងឺឈឺឆ្កាត់នានា៕

 

















Tag:
 ពិធីឡើងមាឃ
  កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com