ជាតិ
អត្ថបទពាណិជ្ជកម្ម
Philips បើកសម្ពោធការិយាល័យតាំងបង្ហាញផលិតផលសោឆ្លាតវៃដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ
13, Feb 2023 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ទីតាំងបង្ហាញសោទ្វារឌីជីថល Philips ថ្មីមួយបានបើកដំណើរការនៅតាមបណ្តោយមហាវិថីម៉ៅសេទុងកាលពីថ្ងៃអាទិត្យ។ Showroom នេះមានបំណងផ្តោតលើអាជីវកម្មទៅអ្នកប្រើប្រាស់ (B2C) និងអាជីវកម្មទៅអាជីវកម្ម (B2B)។

ផលិតផល B2B រួមមានបច្ចេកវិជ្ជាចុងក្រោយបង្អស់ដែលត្រូវបានរចនាឡើងសម្រាប់ក្រុមហ៊ុនសន្តិសុខ ខុនដូ អចលនទ្រព្យ និងការិយាល័យ។ ផលិតផលផ្នែក B2C មានដូចជាសោរឆ្លាតវៃដែលមានបច្ចេកវិទ្យាស្គែនមុខ, វីដេអូខល, ស្កែនម្រាមដៃ, លេខកូដសម្ងាត់, កាត, ប៊្លូធូស, Wi-Fi, កូនសោធម្មតា និងមានវិធីសាស្ត្រដោះសោផ្សេងទៀត។ 
 


លោក កូយ ឡេឈុន នាយកប្រតិបត្តិនៃសោឌីជីថល Philips នៅកម្ពុជាបានលើកឡើងថា៖ Showroom នេះនឹងជួយឲ្យអតិថិជនស្វែងយល់កាន់តែច្បាស់អំពីផលិតផលរបស់យើង។ Philips EasyKey ត្រូវបានរចនាឡើងសម្រាប់ពង្រឹងសុវត្ថិភាពផ្ទះ និងសម្រួលដល់អាជីវកម្មរបស់អ្នកយ៉ាងល្អឥតខ្ចោះ។ បច្ចុប្បន្ននេះអតិថិជនភាគច្រើនស្គាល់ Philips លើផលិតផលផ្ទះបាយ និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ប៉ុន្តែប្រ៊េនរបស់យើងក៏មានផ្ដល់ជូននូវសោឌីជីថល ឬសោឆ្លាតវៃផងដែរ។
 
​ជាមួយនឹង​ការ​បើក​នូវ​ទី​តាំង​បង្ហាញ​ផលិតផល​នេះ​ អតិថិ​ជ​នទាំងអស់​ នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដោយ​ផ្ទាល់​ ដោយ​មានការ​ពន្យល់​បង្ហាញ​ពី​អ្នកតំណាង​ផលិតផល​គ្រប់​ផ្នែក។ ដើម្បី​ធ្វើ​អោយ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែមពីនោះទៀត ការតាំង​បង្ហាញ​ផលិតផល​នេះ​ក៏​រួម​បញ្ចូល​នូវ​សេវាកម្មថែទាំ និងធានាគុណភាពរហូតដល់ ២ ឆ្នាំក្រោយការទិញរបស់អតិថិជន។
 


សម្រាប់សាជីវកម្ម​​ក៏​អាច​ស្វែងយល់ពីបច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Philips EasyKey កាន់តែ​ច្បាស់​ ​។​ ដោយមានដៃគូក្នុងស្រុកយ៉ាងរឹងមាំជាច្រើន ក្រុមហ៊ុន​អាចមាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​នូវ​ដំណោះស្រាយ​ ដើម្បី​បំពេញ​តាម​តម្រូវការ​គ្រប់​វិស័យ​ដូច​ជា​ គេហដ្ឋាន​ ខុនដូ សណ្ឋាគារ​ ការិយាល័យ​ ។​ល​។​ 
 
លោកបានបន្ថែមថា “បច្ចុប្បន្ននេះសោឌីជីថលទទួលបានការពេញចិត្ត និងតម្រូវការខ្ពស់ពីអតិថិជន ហើយខ្ញុំជឿជាក់ថាទីផ្សាររបស់ប្រទេសកម្ពុជានឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលឆាប់ៗនេះ”។
 
កញ្ញា Karen Zhang ប្រធានតំណាងការិយាល័យ Philips EasyKey ប្រចាំនៅអាស៊ី​ប៉ាស៊ី​ហ្វិ​ចមានប្រសាសន៍ថា “តាមរយៈការបើកទីតាំងបង្ហាញថ្មីនេះ យើងនឹងអាចបង្ហាញបច្ចេកវិទ្យាថ្មីៗរបស់ Philips ដល់អ្នកប្រើប្រាស់និងអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ទាំងឡាយយ៉ាងងាយស្រួល។ ស្របពេលដែលអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើន តម្រូវការសោឆ្លាតវៃក៏កាន់តែកើនឡើង យើងសង្ឃឹមថាការរីកលូតលាស់នេះនឹងជួយដល់អាជីវកម្មក្នុងស្រុក ហើយក៏ចូលរួមចំណែកដល់គោលដៅលក់សកលរបស់ Philips ចំនួន ១ ពាន់លានដុល្លារនៅចុងឆ្នាំ 2030”៕
 













 

© រក្សាសិទ្ធិដោយ thmeythmey.com