ជាតិ
អត្ថបទពាណិជ្ជកម្ម
១៤កុម្ភៈ អិលអូអិលស៊ី ផ្តល់ជូនផ្កាកុលាបជាច្រើនទង ហ្វ្រីភេសជ្ជៈ និងកាដូដ៏សន្ធឹកសន្ធាប់ តាមរយៈកម្មវិធី បង្កើត iPay បង្កើតក្តីស្រលាញ់
14, Feb 2023 , 2:56 pm        
រូបភាព
នាឱកាសទិវានៃក្តីស្រលាញ់ ១៤ ខែកុម្ភៈ នេះ អិលអូអិលស៊ី នឹងរៀបចំកម្មវិធី បង្កើត iPay បង្កើតក្តីស្រលាញ់ ក្នុងគោលបំណងផ្តល់ជូនក្តីស្រលាញ់ទៅកាន់អតិថិជនគ្រប់រូប ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មអិលអូអិលស៊ី ជាពិសេសនោះ គឺសេវាកម្មធនាគារចល័ត iPay Cambodia។
 
កម្មវិធីនេះ មានរយៈពេល៣ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៣​​ រហូតដល់ថ្ងៃ ទី១៥ ខែកុម្ភៈ នៅហាង ​Neutral Café ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១២២ ខាងត្បូងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ផ្តើមពី ម៉ោង៨ព្រឹក រហូតដល់ម៉ោង៥​ល្ងាច។ គ្រប់អតិថិជនដែលមកចូលរួមក្នុងកម្មវិធី នឹងទទួលបានការថែមជូនភេសជ្ជៈ​មួយកែវភ្លាមៗ ​ដោយគ្រាន់តែស្កេនទូទាត់ប្រាក់តាមរយៈ LOLC KHQR ចាប់ពីតម្លៃ ២ ដុល្លារ ឡើងទៅ។ កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងមានឱកាសទទួលបានផ្កាកុលាបដ៏ស្រស់ស្អាត និងកាដូអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត ដូចជា iSmart Voice Assistant Bluetooth Headset, Wireless Earbud, Speaker JBL,​​ ឆ័ត្រ និងរង្វាន់ជាច្រើនទៀត ដោយគ្រាន់តែទាញយកកម្មវិធី iPay Cambodia ក្នុងទូរសព្ទដៃ រួចបង្កើតគណនីឌីជីថលដោយខ្លួនឯង។


 
iPay Cambodia គឺជាកម្មវិធីធនាគារចល័ត តាមរយៈទូរសព្ទដៃ ដែលបង្កើតឡើងដោយ អិលអូអិលស៊ី។ តាមរយៈកម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការនានានៅលើគណនីប្រាក់សន្សំរបស់ខ្លួន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អតិថិជន អាចធ្វើប្រតិបត្តិការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ដែលរួមមានដូចជា៖ ពិនិត្យមើលសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ) បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ  និងប្រតិបត្តិការជាច្រើនទៀត។ ជាពិសេសលោកអ្នកនឹងទទួលបានពិន្ទុសន្សំ ប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់ពេលធ្វើប្រតិបត្តិការ តាមរយៈ iPay Cambodia។ លោកអ្នកអាចទាញ​យក​កម្ម​វិធី​ iPay Cambodia​ តាម​រយៈ​ App Store ​ឬ​ Play Store។ 
 
អត្ថប្រយោជន៍៖ 
  • ធ្វើប្រតិបត្តិការដោយឥតគិតកម្រៃសេវា
  • ធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង និងពេញ ២៤ម៉ោង
  • ទូទាត់វិក្កយបត្រ ទឹក ភ្លើង បានគ្រប់ទីកន្លែង​ មិនអស់ថ្លៃសេវា
  • ងាយស្រួលស្វែងរក Merchant របស់ អិលអូលអិលស៊ី ដើម្បី​ទូទាត់
  • ទទួលបានពិន្ទុសន្សំប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់ពេលធ្វើប្រតិបត្តិការណាមួយ តាមរយៈ iPay Cambodia 
  • ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់
កម្រៃសេវា៖
  • ធ្វើប្រតិបត្តិការដោយមិនអស់កម្រៃសេវា៕
(អត្ថបទពាណិជ្ជកម្ម)








 
 

© រក្សាសិទ្ធិដោយ thmeythmey.com