ជាតិ
អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” ពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដើម្បីអបអរទិវានៃក្តីស្រលាញ់
14, Feb 2023 , 2:39 pm        
រូបភាព
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ      ធនាគារឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។


 
លោកស្រី ប្រាក់ មុនីសុភាព ប្រធានផ្នែកកិច្ចការសាជីវកម្ម នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ “តាងនាមឲ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស យើងខ្ញុំគឺបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងកិច្ចការងារជួយសង្គម ជាពិសេសគឺការជួយសង្រ្គោះដល់អ្នកដែលត្រូវការជំនួយចាំបាច់ពីយើងទាំងអស់គ្នា  នោះគឺការស្ម័គ្រចិត្តបរិច្ចាគឈាម ព្រោះថា ឈាមមិនអាចធលិតបានដោយអ្នកវិទ្យាសាស្រ្តណាមួយឡើយ ហើយក៏មិនអាចជួញដូរ ឬនាំចូលទេ។ ដូច្នេះ ការស្ម័គ្រចិត្តផ្តល់ឈាម គឺពិតជាសំខាន់ណាស់ សម្រាប់ការជួយសង្រ្គោះដល់អ្នកជំងឺ អ្នករងគ្រោះថ្នាក់ចរាចរ ដែលចាំបាច់ត្រូវការឈាម ដើម្បីបន្តជីវិត។ បន្ថែមពីនេះទៀតការបរិច្ចាកឈាម បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់អ្នកផ្តល់ឈាម ដូចជា (ដាក់ផលប្រយោជតាមleaflet blood center)។” 
 


​លោកវេជ្ជបណ្ឌិត សុខ បូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ “ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិក ទាំងអស់ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។សូមជម្រាបជូនស្ថានភាពតម្រូវការឈាម  ក្នុងឆ្នាំ២០២២កន្លងមក  យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។  តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង២៥០ ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត គឺបានឆ្លើយតបប្រហែលតែ១០%នៃតម្រូវការក្នុងប្រទេស យើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។”
 
យុទ្ធនាការ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម»  ថ្ងៃនេះគឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា  និងមានគោលបំណងសំខាន់២គឺ៖

ទី១៖ បង្កើត ទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយ​ ស្ម័គ្រចិត្ត  និងជំរុញលើកកម្ពស់ឲ្យយុវជន ក៏ដូចជាប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺជាមាតា ឬជនរងគ្រោះ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍​ឬ សាសនា។
 
ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយ​ស្ម័គ្រចិត្ត  ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។បុគ្គលិកក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្រមាណ១០០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមប្រកបដោយទឹកមុខសប្បាយរីករាយ​ និងពេញចិត្តនូវការចូលរួមចំណែកក្នុងការផ្តល់ឈាម ដើម្បីជួយ  សង្គ្រោះទៅដល់អ្នកជំងឺដែលបាននឹងកំពុងត្រូវការឈាមជាចាំបាច់។ 
  


ក្នុងឱកាសនេះផងដែរ តំណាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានប្តេជ្ញា នឹងបន្តការចូលរួមគាំទ្រយុទ្ធនាការស្ម័គ្រចិត្ត ផ្តល់ឈាមអោយបានកាន់តែច្រើននៅក្នុងក្រុមហ៊ុនយ៉ាងតិច២ដងក្នុងឆ្នាំ ដែលជាការចូលរួមចែកក្នុងកិច្ចការងារសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ឈាមក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការយើងគ្រប់គ្នាចូលរួមស្ម័គ្រចិត្តអោយបានកាន់តែច្រើន ព្រោះថាការស្ម័គ្រចិត្តបរិច្ចាគឈាម គឺប្រៀបបីដូចជាការធ្វើបុណ្យដោយមិនចំណាយថវិកា ដល់មនុស្សត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រោះជីវិត។​ 
 
ជាចុងបញ្ចប់នៃកម្មវិធី លោកស្រី តំណាងក្រុមហ៊ុន បានពាំនាំយកសេចក្តីថ្លែងអំណរគុណរបស់អគ្គនាយិកា និង ស្ថាបនិក ក្រុមហ៊ុនហនុមាន ប៊េវីរីជីស លោកជំទាវ ខៀវ សស៊ីលៀប ជូនចំពោះបុគ្គលិកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម និង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាពិសេសលោកវេជ្ជបណ្ឌិតប្រធាន មជ្ឈមណ្ឌល ដែលបានសម្របសម្រួលកម្មវិធីផ្តល់ឈាម និងសូមអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជនដែលមិនទាន់បានស្ម័គ្រចិត្តផ្តល់ឈាម សូមចូលរួមស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់គ្នា និងកុំមានភាពភ័យខ្លាច ហើយក៏សូមលើកទឹកចិត្តដល់អ្នកដែលធ្លាប់បានធ្វើការបរិច្ចាគឈាមពីមុនមក សូមបន្តបរិច្ចាគឈាមបន្ថែមទៀត ដើម្បីបង្កើននូវការផ្គត់ផ្គង់ឈាមជាបន្ទាន់សម្រាប់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព៕
 
(អត្ថបទពាណិជ្ជកម្ម) 
















 

© រក្សាសិទ្ធិដោយ thmeythmey.com