ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ឯកភាពបន្តទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន TOYOTA MOTOR CORPORATION លើយានយន្ត និងគ្រឿងបន្លាស់
14, Feb 2023 , 4:59 pm        
រូបភាព
ក្រសួងពាណិជ្ជកម្ម បានឯកភាពបន្តសុពលភាព តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លេខ០៤៣៥ លេខ០៤៣៦ លេខ០៤៣៧ លេខ០៤៣៨ លេខ០៤៣៩ និងលេខ០៤៤០  ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រុមហ៊ុន TOYOTA MOTOR CORPORATION។ ម៉ាកយានយន្ត និងគ្រឿងបន្លាស់ទាំងនោះរួមមាន៖ “COROLLA” “HIACE” “COASTER” “LANDCRUISER” “HILUX” “CAMRY” “RAIZE” “PRIUS” “COROLLA CROSS” “ALPHARD” “RUSH” “WIGO” “VIOS” “TOYOTA AVANZA” “TOYOTA MAJESTY” “TOYOTA INNOVA” “RAV4”  “LANDCRUISER PRADO” និង “FORTUNER”។
 
តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ ក្នុងការនាំចូល និងចែកចាយផលិតផល ដែលមានពាក់ម៉ាកខាងលើ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ 
 
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាដំណឹង។ ខាងក្រោមនេះ គឺជាលិខិតថតចម្លងចេញដោយក្រសួងពាណិជ្ជកម្ម៖
 














Tag:
 Toyota
© រក្សាសិទ្ធិដោយ thmeythmey.com