ជាតិ
អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនៃការសម្តែងសិល្បៈវប្បធម៌កម្ពុជា និងចក្រភពអង់គ្លេសលើកទី១ ក្នុងឆ្នាំ២០២៣
15, Feb 2023 , 2:59 pm        
រូបភាព
«សិល្បៈគ្មានព្រំដែន» គឺជាការសម្ដែងសិល្បៈវប្បធម៌ ដោយក្រុមសិល្បៈកម្ពុជា និងសិល្បករ តន្ត្រីករមកពីចក្រភពអង់គ្លេស ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី១២ កុម្ភៈ កន្លងទៅ​ថ្មីៗនេះ នៅមុខបរិវេណប្រាសាទចៅសាយទេវតា ខេត្តសៀមរាប ​ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងក្រោមការគាំទ្រ ពីក្រសួងវប្បធម៌កម្ពុជា និងចក្រភពអង់គ្លេស រួមជាមួយនឹងរាជបណ្ឌិត្យសភាតន្ត្រីទីក្រុងឡុងដ៏ ដែលសហការឧបត្ថម្ភដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ សមាគមវប្បធម៌ឌីជីថលអង្គរ នឹងរៀបចំកម្មវិធីបន្តបន្ទាប់ដើម្បីរៃអង្គាសថវិកាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វប្បធម៌ និងសិល្បៈខ្មែរ។
 
ក្នុងនាម​ «សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ» ជាអ្នកដែលបំពេញបេសកកម្មនៃសមាហរណកម្ម និងអភិវឌ្ឍន៍បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ បានទទួលស្វាគមន៍ឯកអគ្គរាជទូតវប្បធម៌កម្ពុជានរោត្តម ជេនណា ព្រះនាងម្ចាស់នៃព្រះរាជាណាចក្រកម្ពុជា និងលោក Julian Lloyd Webber ជានាយកសាលារាជបណ្ឌិត្យសភាតន្ត្រីនៅទីក្រុង Birmingham និងជាស្ថាបនិកនៃកម្មវិធីអប់រំតន្ត្រី In Harmony ដែលជាអ្នកដឹកនាំក្រុមភ្លេង អ្នកអត្ថាធិប្បាយ ជាតន្រ្តីករសែលឡូ(Cello)នៃចក្រភពអង់គ្លេស។
 


លោក Mark Messenger ដែលជាអ្នកលេងវីយូឡុង អ្នកដឹកនាំក្រុមភ្លេង អ្នកអប់រំ និងជាទីប្រឹក្សានៃ Norwegian Academy ជាប្រធាននាយកដ្ឋានឧបករណ៍តន្រី្តខ្សែនៃរាជបណ្ឌិត្យសភា នៃវិទ្យាស្ថានតន្ត្រីនៅទីក្រុងឡុងដ៏ និងកញ្ញា Elly Suh ដែលមានទេពកោសល្យ និងពោរពេញដោយមន្តស្នេហ៍សិល្បៈ ជនជាតិកូរ៉េ-អាម៉េរិក ដែលជាអ្នកនិពន្ធ អ្នករៀបរៀងទំនុកភ្លេង និងតន្រ្តីករវីយូឡុង។ ​ក្រុម​សិល្បករដ៏ចំណាន និងសិល្បករ​វ័យ​ក្មេង ​មក​ពី​វិស័យ​សិល្បៈ​ខ្មែរ​មាន​ដូច​ជា របាំ​អប្សរា ល្ខោនខោល របាំ​ព្រះរាជទ្រព្យ និង​​ល្ខោនស្បែកបាន​សម្តែងជូនភ្ញៀវកិត្តិយសទស្សនា​។
 
នាពេលខាងមុខ «សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ» នឹងបន្តសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈខ្មែរជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា និងសិល្បករ និងអ្នកស្នេហាសិល្បៈមកពីជុំវិញពិភពលោក ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងកាន់តែជិតស្និទ្ធនឹងសិល្បៈ៕




















 
 

© រក្សាសិទ្ធិដោយ thmeythmey.com