ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍លក់សៀវភៅធំបំផុតលើពិភពលោក ហាងសៀវភៅ THE BIG BAD WOLF BOOK ត្រលប់មកជាថ្មីជាមួយនឹងការលក់សៀវភៅ «មិនធ្លាប់មានពីមុនមក»នៅផ្សារទំនើបអូឡាំព្យា
16, Feb 2023 , 12:09 pm        
រូបភាព
រាជធានីភ្នំពេញ៖ រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន ‘មិនធ្លាប់មានពីមុនមក’! ត្រៀមខ្លួនរួចឬនៅក្នុងការបំពេញទូសៀវភៅរបស់អ្នកជាមួយនឹងសៀវភៅ សម្រាប់អ្នកចូលចិត្តអាន ដែលទន្ទឹងរង់ចាំជាយូរមកហើយ បន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។

ពិព័រណ៍លក់សៀវភៅនេះចាប់ផ្ដើមពីថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៥ ខែមីនា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើនដែលមានតម្លៃសមរម្យ ១ ដុល្លារ ក៏មាន! យើងខ្ញុំសូមអញ្ជើញអស់លោកអ្នកដែលស្រឡាញ់សៀវភៅទាំងអស់មកពីទូទាំងរាជធានីភ្នំពេញ។ សូមអញ្ជើញចូលរួមដើម្បីចាប់យកឱកាសជាវនូវសៀវភៅដែលមានតម្លៃមហាពិសេស សៀវភៅជាច្រើនជម្រើសមានតាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារ ដល់សៀវភៅសម្រាប់យុវវ័យ និងសៀវភៅជាច្រើនជម្រើសផ្សេងទៀតនៅពិព័រណ៍លក់សៀវភៅនេះ។
 

 
បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩: ០០ ព្រឹក ដល់ម៉ោង ១២ អធ្រាត (១៥ ម៉ោងនៃការសោយសុខដើរទិញសៀវភៅ!) សម្រាប់រយៈពេល ១២ ថ្ងៃជាប់ៗគ្នា ពិព័រណ៍លក់សៀវភៅនេះ នឹងពោរពេញទៅដោយសៀវភៅរាប់ពាន់ក្បាល ដែលមាននូវប្រភេទចម្រុះគ្នាជាច្រើន មានតាំងពីសៀវភៅបែបអាថ៌កំបាំង ស្នេហា សៀវភៅប្រឌិតវិទ្យាសាស្ត្រ និងជាច្រើនទៀត។ ហើយអ្វីដែលពិសេសបំផុតនោះគឺ ពិព័រណ៍លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក’ នេះ គឺលោកអ្នកអាចចូលរួមដោយសេរីឥតគិតថ្លៃ។ 

ដោយបានសម្ពោធជាលើកដំបូងនៅកម្ពុជាសម្រាប់ការបោះពុម្ពផ្សាយលើកទី១ នៅឆ្នាំ២០២២ ហាងសៀវភៅ Big Bad Wolf Books បានទទួលនូវភាពជោគជ័យយ៉ាងធំធេងនៅក្នុងពិព័រណ៍លក់សៀវភៅរបស់ខ្លួន។ តាមរយៈការត្រលប់មកវិញជាលើកទីពីរសម្រាប់ការបោះពុម្ពផ្សាយផ្ទាល់លើកទីពីរនៅចុងខែនេះ អ្នកដែលស្រឡាញ់ការអានសៀវភៅ អាចចាប់ផ្ដើមត្រៀមខ្លួនទទួលយកនូវសៀវភៅជាភាសាអង់គ្លេសគុណភាពខ្ពស់ដ៏ច្រើនសម្បូរបែបសម្រាប់ជ្រើសរើស។ ពេលវេលានេះ គឺជាឱកាសល្អបំផុតក្នុងការជាវនូវសៀវភៅដែលជាទីពេញចិត្ត ដោយសារតែពិព័រណ៍លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក’ នេះ គឺពិតជាធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ។
 

 
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានបច្ចុប្បន្នភាពអំពីពិព័រណ៍៍លក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក នៅកម្ពុជា ឆ្នាំ2023 សូមចូលទៅកាន់៖
 
 
អំពីហាងសៀវភៅ BIG BAD WOLF BOOKS

ហាងសៀវភៅ Big Bad Wolf Books បានបើកដំណើរការនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅឆ្នាំ2009 ដែលជាគំនិតផ្ដួចផ្ដើមរបស់ស្ថាបនិក BookXcess លោក Andrew Yap និងអ្នកស្រី Jacqueline Ng។ តាមប្រសាសន៍របស់ស្ថាបនិកទាំងពីរ បេសកកម្មចម្បងរបស់ហាងសៀវភៅនេះ គឺដើម្បីបណ្ដុះទម្លាប់អានសៀវភៅ បង្កើនអក្ខរកម្មភាសាអង់គ្លេសនៅទូទាំងពិភពលោក និងកសាងជំនាន់អ្នកអានថ្មី តាមរយៈការធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យ និងមានផ្ដល់ជូនដល់មនុស្សគ្រប់គ្នា។

ដោយមានកេរ្តិ៍ឈ្មោះល្បីជាពិព័រណ៍លក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក ពិព័រណ៍លក់សៀវភៅនេះ គឺជាគំនិតផ្ដួចផ្ដើមតស៊ូមតិអានសៀវភៅសកល ដែលមានគោលបំណងលើកទឹកចិត្តដល់មនុស្សគ្រប់វ័យឱ្យស្វែងរកភាពសប្បាយរីករាយនៃការអានសៀវភៅ ជំរុញទឹកចិត្តពួកគេឱ្យសម្រេចតាមក្ដីស្រមៃ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការពង្រឹងសិទ្ធិអំណាចពួកគេជាមួយនឹងចំណេះដឹងដែលពួកគេទទួលបានពីការអានសៀវភៅនេះ។ យើងជឿថា កាលណាមនុស្សទទួលបានចំណេះដឹងបន្ថែម ពួកគេនឹងទទួលបាននូវការបំពាក់បំប៉នកាន់តែល្អប្រសើរ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងនៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែងនេះ។ 
 
ចាប់តាំងពីការកកើតឡើងដំបូង ពិព័រណ៍លក់សៀវភៅរបស់ហាងសៀវភៅ Big Bad Wolf Book មានការវិវត្តជាខ្លាំង ដោយបើកដំណើរការតាំងពិព័រណ៍លក់នៅទូទាំងពិភពលោក និងដំណើរការនៅក្នុងទីក្រុងចំនួន 37 នៅក្នុងប្រទេស និងដែនកោះចំនួន 15 រួមមាន ប្រទេសម៉ាឡេស៊ី កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង សិង្ហបុរី ថៃ តៃវ៉ាន់ អេមីរ៉ាតអារ៉ាប់រួម និងកាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិក ដោយបានបោះជំហាននៅក្នុងប្រទេសតង់ហ្សានី និងកេនយ៉ា ដោយនៅតែមានគម្រោងបន្តធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកអានសៀវភៅនៅទូទាំងពិភពលោក៕
 
(អត្ថបទពាណិជ្ជកម្ម) 
 
 







 

© រក្សាសិទ្ធិដោយ thmeythmey.com