ជាតិ
អត្ថបទពាណិជ្ជកម្ម
មិន​ទាន់​ប្រកាស​លក់ស្រួលបួលផង ការកក់ (Pre-Order) ស្មាតហ្វូន OPPO Neno8 T Series ជំនាន់ថ្មី មានចំនួន​ច្រើន​លើស​លប់!
22, Feb 2023 , 4:59 pm        
រូបភាព
តើ Reno8 T Series មានចំណុចពិសេសអ្វីខ្លះទើបធ្វើឲ្យម្នាក់ៗសម្រេចចិត្តកក់ទុកយ៉ាងច្រើនលើសលប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ? ថ្វីត្បិតស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series មិនទាន់ប្រកាសដាក់លក់ស្រួលបួលនៅលើទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាសន្ទុះអតិថិជនធ្វើការកក់ទុក (Pre-Order) ច្រើនមែនទែន។
 
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno8​ T Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្ត ដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិតជាបាក់ចង្កេះភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាស្មាតហ្វូន Reno8 T 5G មានតម្លៃត្រឹម $399 Reno8 T តម្លៃ $349 ធ្វើឲ្យអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជាជ្រួលជ្រើមសម្រុកទៅកក់ទុកភ្លាមៗឡើងណែនៗពេញហាងលក់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា តម្លៃសមរម្យសមរម្យល្មមទិញ ចំណែកសមត្ថភាព និងលក្ខណៈសម្បត្តិអេមគ្មានអ្នកប្រៀបបាន បើធៀបជាមួយស្មាតហ្វូនដទៃក្នុងតម្លៃប្រហាក់ប្រហែលនេះ។ 
 


យ៉ាងណាមិញ បើក្រឡេកទៅមើលតាមបណ្តាហាងលក់ទូរស័ព្ទដៃវិញកំពុងមមាញឹកទទួលស្វាគមន៍អតិថិជន OPPO​ យ៉ាងកក់ក្តៅក្នុងការកក់ទុក Reno8 T Series ដែលពេលនេះសន្ទុះនៃការកក់ទុកមុនមានចំនួនច្រើនលើសលប់ពេក ធ្វើឲ្យក្រុមហ៊ុន OPPO ភ័យខ្លួនសឹងតែគ្មានទូរស័ព្ទគ្រប់គ្រាន់ប្រគល់ជូនអតិថិជនជាទីស្រលាញ់របស់ខ្លួន។ 
 
ទន្ទឹមគ្នានេះ បើក្រឡេកមើលលើបណ្តាញសង្គមវិញ OPPO Reno8 T Series កំពុងក្លាយជាប្រធានក្តៅគគុកដែលមហាជន អតិថិជន តារាៗនាំគ្នាចែករំលែកនិយាយតៗគ្នាពីគុណសម្បត្តិរបស់ស្មាតហ្វូនមួយនេះ។ ចំណែកឯអ្នកជំនាញ Review ខាងវិស័យបច្ចេកវិទ្យា និងបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើនក៏បានធ្វើការ Review ពីចំណុចលម្អិតៗ និងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ ជាពិសេសថែមទាំងបានណែនាំដល់អ្នកប្រើប្រាស់ឲ្យងាកមកមើល OPPO Reno8 T Series ទៀតផង។ ដូចនេះតើ Reno8 T Series ទាំងពីរម៉ូដែលមានអ្វីពិសេស និងអស្ចារ្យអ្វីខ្លះទើបគេហ៊ាននិយាយថា លើកនេះមិនដូចមុន?



  • OPPO Reno8 T 5G រចនាឡើងជាមួយអេក្រង់កោងបែប 3D លំដាប់កំពូល 120Hz ផ្ដល់នូវបទពិសោធន៍កាន់តែប្លែក ជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្ដែត និងរលូនជាងអេក្រង់ធម្មតា ដែលអេក្រង់ប្រភេទនេះគឺភាគច្រើនបំពាក់តែនៅលើស្មាតហ្វូនថ្លៃៗរាប់ពាន់ដុល្លារ។ ចំណែកកាមេរ៉ាធំមិនធ្លាប់មាន Portrait 108MP អាចឲ្យអ្នកថតរូបភាពខ្នាតធំបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ មិនតែប៉ុណ្ណោះវាបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនកំពូល 67W SuperVOOC™ អាចផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សាកថ្មដ៏មានសុវត្ថិភាព និងកាន់តែអស្ចារ្យ ដោយសាកត្រឹមតែសាកថ្ម 5នាទី និយាយទូរស័ព្ទ 5ម៉ោង ហើយសាក 44នាទី បានថាមពល 100%។
  • OPPO Reno8 T បំពាក់កាមេរ៉ាធំ 100MP ទទួលបានគុណភាពរូបកាន់តែច្បាស់ លម្អិតគ្រប់ចំណុច និងស្រស់ស្អាតធម្មជាតិពិតៗ ធានាថាសម្រាប់អ្នកចូលចិត្តថតរូបប្រាកដជាមិនខកចិត្តឡើយ។ ចំណែក សមត្ថភាពខ្លាំង RAM 8GB+8GB អាចកំណត់ RAM បន្ថែមបានច្រើនជាងមុនជួយឲ្យល្បឿនដំណើរការរលូន បើកកម្មវិធីច្រើនយ៉ាងណាក៏មិនរអាក់រអួលដែរ។ រីឯ ទំហំផ្ទុកក្នុងម៉ាស៊ីន 256GB ជាទំហំផ្ទុកធំបំផុតបើធៀបទៅស្មាតហ្វូនក្នុងកម្រិតតម្លៃដូចគ្នា ជួយសម្រួលដល់ការប្រើប្រាស់បានកាន់តែយូរ​ មិនបារម្ភខ្លាចពេញ និងមិនចាំបាច់ទិញ Memory បន្ថែមឡើយ។ ការកម្សាន្តគ្មានដែលកំណត់ជាមួយថាមពលថ្ម 5000mAh បំពេញការកម្សាន្តប្រចាំថ្ងៃដ៏ច្រើនសន្ធឹកសន្ធាប់ ហើយវាគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC ដែលអាចបំពេញថាមពលកាន់តែរហ័ស សាកថ្មមួយភ្លែតអាចបន្តបេសកកម្មរបស់អ្នកបាន។ ក្រៅពីនេះ រូបរាងវាគឺរចនាដូចទៅនឹង Reno8 T 5G ជាមួយម៉ូដស្បែក និងរចនាដោយស្បែក Fiberglass ពណ៌ស្រស់ចែងចាំង Sunset Orange ហើយមួយទៀតរចនាបថស៊ីវិល័យ OPPO Glow ពណ៌ Starry Black។ រីឯអេក្រង់ OPPO Reno8 T 4G មានទំហំ 6.4Inch ជាមួយនឹងកម្រិតច្បាស់ Full HD+ ពណ៌ដិតស្រស់ កម្រិតបង្ហាញរស់រវើក។ រឹតតែគួរឲ្យចាប់អារម្មណ៍ពិសេសសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តីគឺ OPPO Reno8 T 4G បំពាក់ Speaker 2 គ្រាប់ កម្រិតសម្លេង 200%។ 
ឥឡូវនេះធ្វើការកក់ទុកមុន OPPO Reno8 T Series ទាំងពីរម៉ូដែលនេះបាន Reno8 T 5G មានតម្លៃត្រឹមតែ 399 ដុល្លារ និង Reno8 T តម្លៃ 349 ដុល្លារ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៤ កុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងការថែមជូនកញ្ចប់កាដូ ៖ 
 
          - Reno8 T 5G ថែមកាដូតម្លៃស្មើ 200 ដុល្លារ រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល ៦ខែ តម្លៃ $79, ជញ្ជីងវៃឆ្លាត តម្លៃ​ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស                    Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
          - Reno8 T ថែមកាដូតម្លៃស្មើ 121 ដុល្លារ រួមមាន៖ ជញ្ជីងវៃឆ្លាត តម្លៃ​ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy                   រយៈពេល 4ខែ៕


 



 

© រក្សាសិទ្ធិដោយ thmeythmey.com