ជាតិ
លោក ទី ថានី ត្រូវបានជ្រើសរើសឲ្យធ្វើជាតំណាងរាស្រ្ត ជំនួសលោក ខូយ សុខា ដែលទទួលមរណភាព
23, Feb 2023 , 4:59 pm        
រូបភាព
លោក ទី ថានី និយាយក្នុងពិធីមួយ កាលពីចុងឆ្នាំ២០២២។ រូបពីហ្វេសប៊ុក៖ Ty Thany
លោក ទី ថានី និយាយក្នុងពិធីមួយ កាលពីចុងឆ្នាំ២០២២។ រូបពីហ្វេសប៊ុក៖ Ty Thany
មន្រ្តីគណបក្សប្រជាជនកម្ពុជាម្នាក់ គឺលោក ទី ថានី ត្រូវបានរៀបចំឲ្យធ្វើជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ សុខា ដែលទើបទទួលមរណភាព។ តាមរយៈកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចទទួលស្គាល់លោក ទី ថានី ជាតំណាងរាស្រ្ត។



សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីសម្រេចលើសុពលភាពរបស់លោក ទី ថានី ជាតំណាងរាស្រ្តជាផ្លូវការ រួមទាំងអនុម័តលើរបៀបវារៈដទៃទៀត។ 
 
លោក ទី ថានី គឺជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
សូមរម្លឹកថា លោក ខូយ សុខា បានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងវ័យ៧១ឆ្នាំ ដោយរោគាពាធ៕ 
 

Tag:
 ទី ថានី
© រក្សាសិទ្ធិដោយ thmeythmey.com