កីឡាជាតិ
ជាតិ
សម្តេចហ៊ុន សែន ចង់ឱ្យមានការសម្របសម្រួលរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាគុនខ្មែរ និង MuayThai
02, Mar 2023 , 5:20 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យមានការសម្របសម្រួលរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាគុនខ្មែរ និង Muay Thai។ ប្រមុខរដ្ឋាភិបានកម្ពុជា ចង់ឱ្យការប្រកួតកីឡាមួយនេះនៅពេលធ្វើនៅកម្ពុជាមានឈ្មោះថា «គុនខ្មែរ» ហើយពេលធ្វើនៅទឹកដីថៃដាក់ឈ្មោះថា « MauyThai »។



ការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ នៅល្ងាចថ្ងៃទី២ ខែមីនា បែបនេះ បន្ទាប់ពីកម្ពុជា និងថៃ ចម្រូងចម្រាសគ្នាជុំវិញការប្រើពាក្យគុនខ្មែរ និង MauyThai នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

កន្លងមកនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ក៏ធ្លាប់បានអំពាវនាវឱ្យប្រជាជនខ្លួនឈប់ប្រកែកគ្នាជុំវិញ ប្រធានបទគុនខ្មែរ និងMuay Thai ក្រោមហេតុផលថា Muay Thai ជាផ្នែកមួយនៃវប្បធម៌ថៃ។

គុនខ្មែរ និងMuay Thai បានក្លាយជាប្រធានបទ ដែលត្រូវបានពិភាក្សា ក្រោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ (CAMSOC) សម្រេចដាក់ពាក្យ «គុនខ្មែរ»  ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ​ ហើយ Mauy Thai មិនត្រូវបានដាក់បញ្ចូល។
 
តាមរយៈសារព័ត៌មានថៃមួយចំនួនផ្សាយថា ភាគីថៃនឹងមិនបញ្ជូនអត្តពលិកមកចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាគុនខ្មែរនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងនេះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com