ជាតិ
សង្គមជាតិ
អតីតបុគ្គលិកវិទ្យុ VOD ២៦នាក់ត្រូវបានទទួលជាមន្ត្រីរាជការ រូបពី AFP
× អតីតបុគ្គលិក២៦ វិទ្យុ VOD ចំនួន២៦នាក់ ក្នុងចំណោម២៨នាក់ ត្រូវបានទទួលយកជាមន្ត្រីរាជការ។ នេះបើតាមការអះអាងរបស់លោក ប៉ែន បូណា ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធាននៃគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ VOD។
លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី៣ខែមីនាយ៉ាងដូច្នេះថា៖«គណៈកម្មការបានបដិសេធបេក្ខជន២រូប ដោយសារតែ ១នាក់ បានឈប់ពីវិទ្យុ VOD មុនការបិទបញ្ចប់របស់វិទ្យុ និង១នាក់ទៀត មិនមែនជាបុគ្គលិកពេញសិទ្ធិរបស់ VoD។»។
លោក ប៉ែន បូណា មិនទាន់អាចបញ្ជាក់នៅឡើយទេថា តើអតីតបុគ្គលិករបស់វិទ្យុ VoD ទាំង២៦រូបនោះ នឹងត្រូវបែងចែកទៅក្រសួងណាខ្លះនៅឡើយទេ។
សូមជម្រាបថា ក្រោយវិទ្យុVOD ត្រូវបានបិទការផ្សាយ កាលពីថ្ងៃទី១៣ កុម្ភៈ តាមការសម្រេចរបស់ក្រសួងព័ត៌មានដែលបានដកអាជ្ញាបណ្ណ បានមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៤កុម្ភៈ សម្តេច ហ៊ុន សែន ក៏សម្រេចផ្តល់ក្របខណ្ឌដល់បុគ្គលិកVOD ដែលមានបំណងចង់បម្រើការងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com