ជាតិ
ជើងហោះហើរដំបូងដែលដឹកទេសចរចិន១៣២នាក់ ចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប
04, Mar 2023 , 4:40 pm        
រូបភាព
សៀមរាប៖ ជើងហោះហើរ China Eastern ពីទីក្រុងសៀងហៃ ដែលដឹកទេសចរចិន១៣២នាក់ សម្រាប់លើកដំបូង នៅដើម​ឆ្នាំ២០២៣នេះ បានចុះចតដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្ដរជាតិ​ខេត្តសៀមរាប នៅម៉ោង១០ និង១៥នាទី នាថ្ងៃទី៣ មីនា។​ លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ បានទៅទទួលស្វាគមន៍ភ្ញៀវទេសចរទាំងនោះ ដោយមានការបង់ក្រមា និងផ្កា ជូនដល់ពួកគេផងដែរ។

 
 
លោក តុប សុភ័ក អះអាងថា នេះជាលើកទី៣ហើយ ដែលកម្ពុជាទទួលស្វាគមន៍ទេសចរចិន ដែលជាជើងហោះហើរដំបូងនៅដើមឆ្នាំនេះ ដោយទី១ ធ្វើនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ មករា មានអ្នកដំណើរ១០៤នាក់ ទី២ នៅរាជធានីភ្នំពេញ កាលថ្ងៃទី៧ កុម្ភៈ មានអ្នកដំណើរ១២២នាក់ និងទី៣ នៅខេត្តសៀមរាបនៅពេលនេះ៕
 

 

 
















Tag:
 (ទេសចរចិន)
© រក្សាសិទ្ធិដោយ thmeythmey.com