ជាតិ
លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោក 
លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ាណែត (ឯកសណ្ឋានយោធា) ស្ថិតក្នុងវិមានសន្តិភាពនាពេលកន្លងមក។ រូបពីគណនីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានិត
×![]()
លោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាកងទ័ពជាន់ខ្ពស់ម្នាក់ក្នុងជួរកងទ័ព ទទួលបានតំណែងថ្មី១បន្ថែមទៀត គឺ តំណេងជា «មេបញ្ជាការរងកងទ័ពជើងគោក»។ សម្តេច ហ៊ុន សែន តែងតាំងលោកជាមេបញ្ជាការរងកងទ័ពជើងគោក តាមរយៈអនុក្រឹត្យ ដែលចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយមានសំណើពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ។
លោក ហ៊ុន ម៉ានិត ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក ទទួលបានតំណែងជាមេបញ្ជាការរងកទ័ពជើងគោកនេះ បន្ថែមលើមុខងារបច្ចុប្បន្ន។ បច្ចុប្បន្ន លោក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ។
លោក ហ៊ុន ម៉ាណែត ដែលជាបងប្រុសរបស់លោក ហ៊ុន ម៉ានិត គឺជាមេបញ្ជាការទ័ពជើងគោក។ លោក ហ៊ុន ម៉ាណែត ទើបនឹងត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤)៕
© រក្សាសិទ្ធិដោយ thmeythmey.com