ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់ វ៉ា មកដល់កម្ពុជាហើយ
27, Mar 2023 , 9:55 am        
រូបភាព
លោក អាន់វ៉ា ពេលចុះពីយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ (រូបពីក្រសួងព័ត៌មាន)
លោក អាន់វ៉ា ពេលចុះពីយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ (រូបពីក្រសួងព័ត៌មាន)
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានមដល់កម្ពុជា នៅម៉ោងជាង៩ព្រឹក នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ តាមការគ្រោងទុក។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោក អាន់វ៉ា នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ បន្ទាប់មក លោក នឹងចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា រូមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 
 
ក្រសួងការបរទេស អះអាងថា នាយករដ្ឋមន្រ្តីទាំង២ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ បញ្ហាតំបន់ រួមទាំងបញ្ហាអន្តរជាតិផងដែរ។ ជាមួយគ្នានេះ ភាគីទាំង២ នឹងចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ហើយនឹងធ្វើសន្និសីទកាសែតរួមគ្នា។ 
 
សូមបញ្ជាក់ខ្លីថា លោក អាន់វ៉ា ដែលធ្លាប់ធ្វើជាអ្នកប្រឆាំងយូរឆ្នាំនៅម៉ាឡេស៊ី ទើបនឹងបានឡើងកាន់អំណាច នៅឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕ 
 

Tag:
 អាន់វ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com