ជាតិ
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ទទួលបានឋានៈស្មើរដ្ឋមន្រ្តី
29, Mar 2023 , 11:59 am        
រូបភាព
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដឹកនាំកិច្ចពិភាក្សាមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដឹកនាំកិច្ចពិភាក្សាមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ព្រះមហាក្សត្រ ទ្រង់បានប្រទានឋានៈ និងបុព្វសិទ្ធិដល់លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ស្មើនឹងរដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះអង្គ ដែលចេញកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ 
យោងតាមព្រះរាជក្រឹត្យដដែល នៅមានអគ្គលេខាធិការរងព្រឹទ្ធសភា២រូបទៀត គឺលោក ឡោក ឆាយ និងលោក លីម ប៊ុនហុក ក៏ទទួលបានការផ្តល់ឋានៈដែរ។ លោក ត្រូវបានព្រះមហាក្សត្រ ប្រទានឋានៈស្មើរដ្ឋលេខាធិការ៕— 
 

Tag:
 អ៊ុំ សារឹទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com