អន្តរជាតិ
ចិន​ពន្យារពេលសងលុយ​ជាង​២​ពាន់​លាន​ដុល្លារ​ឱ្យ​ប៉ា​គី​ស្ថាន
01, Apr 2023 , 2:02 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន Ishaq Dar បានលើកឡើងនាថ្ងៃទី៣១ ខែមីនាថា ចិន​បាន​ពន្យារ​ពេលសងលុយកម្ចីជាង២ពាន់លានដុល្លារដល់ប៉ាគីស្ថាន។ ការសម្រេចពន្យារពេលនេះធ្វើឱ្យទីក្រុងអ៊ីស្លាម៉ាបាដធូរស្បើយច្រើន អំឡុងពេលវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ប្រទេស​អាស៊ី​ខាងត្បូង​មួយនេះ។

 
«ខ្ញុំ​រីករាយ​ក្នុង​ការ​បញ្ជាក់​ថា (កម្ចី) នេះ​ត្រូវ​បាន​ផ្ដល់ពន្យារពេលកាល​ពី​ថ្ងៃ​ទី ២៣ ខែ​មីនា»។ លោក Dar លើកឡើងបែបនេះហើយបញ្ជាក់ថា ឯកសារ​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​បាន​បញ្ចប់​ ហើយ។ ទាំងរដ្ឋាភិបាលនៅទីក្រុងប៉េកាំង និងធនាគារកណ្តាលចិនមិនបានឆ្លើយតបទៅ លើការពន្យារពេលប្រាក់កម្ចីនេះទេ។
 
ការអត្ថាធិប្បាយរបស់ Dar គឺជាការប្រកាសជាផ្លូវការលើកដំបូងនៃការពន្យារពេលក្រោយដល់ ថ្ងៃទូទាត់ប្រាក់កម្ចីចុងក្រោយដែលបានកំណត់។ Dar មិនបានផ្តល់កាលបរិច្ឆេទកាលកំណត់ថ្មី ឬលក្ខខណ្ឌផ្សេងទៀតនៃការរៀបចំនោះទេ។
 
មន្ត្រីក្រសួងហិរញ្ញវត្ថុ ប៉ាគីស្ថានកំពូលម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ ខែមីនាថាការបញ្ជាក់ជាផ្លូវការនៃការផ្តល់ហិរញ្ញប្បទានឡើងវិញនឹងត្រូវបាន ធ្វើឡើងបន្ទាប់ពីដំណើរការនេះត្រូវបានបញ្ចប់។
សម្ព័ន្ធមិត្តដ៏យូរលង់របស់ទីក្រុងប៉េកាំងបានផ្តល់ជំនួយតែមួយគត់ដែលទីក្រុងអ៊ីស្លាម៉ាបាដទទួលបានរហូតមកដល់ពេលនេះជាមួយនឹងការផ្តល់ហិរញ្ញប្បទានឡើងវិញចំនួន១,៨ពាន់លានដុល្លារដែលបានផ្តល់កាលពីខែមុនដល់ធនាគារកណ្តាលរបស់ប៉ាគីស្ថាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com