កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះ៖ កម្ពុជា បានត្រឹមជើងឯករងនៃពានរង្វាន់ Tri-Nation ក្រោយចាញ់ម៉ាឡេស៊ី (A) ៣-១សិត
01, Apr 2023 , 10:19 pm        
រូបភាព
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រជាមួយម៉ាឡេស៊ី(A)។ រូបCapture ពីFacebook
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រជាមួយម៉ាឡេស៊ី(A)។ រូបCapture ពីFacebook
ដោយ:
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា បានត្រឹមទទួលតំណែងជើងឯករងនៃពានរង្វាន់ Tri-Nation បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី (A) ក្នុងលទ្ធផល ៣-១សិត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាល MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

 
នៅក្នុងសិតទី១ កម្ពុជា បើកការនាំមុខម្ចាស់ផ្ទះម៉ាឡេស៊ីទាំងពិន្ទុប្រផិតប្រផើយគ្នា ២៥-១៩។ ចូលដល់សិតទី២ ក្រុមម្ចាស់ផ្ទះបានវាយបកមកវិញយកឈ្នះក្រុមភ្ញៀវកម្ពុជា ដោយពិន្ទុប្រដេញគ្នា ២៥-១៨។ ការតស៊ូប្រជែងពានរង្វាន់ Tri-Nation កាន់តែក្តៅគគុករវាងក្រុមទាំងពីរ។
 
លុះចូលដល់សិតទី៣ ស្ថានភាពការប្រកួតកាន់តែតានតឹងរវាងក្រុមម្ចាស់ផ្ទះ និងភ្ញៀវ។ តែយ៉ាងណា ការធ្វើបានយ៉ាងល្អពីក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី (A) បានហុចផលបន្តឈ្នះភ្ញៀវកម្ពុជា ក្នុងលទ្ធផល ២៥-២១។ ចូលដល់សិតទី៣ ជាដំណាក់កាលសម្រេចក្តីរបស់ក្រុមទាំងពីរដោយម្ចាស់ផ្ទះម៉ាឡេស៊ី(A) នៅតែធ្វើបានល្អដោយបានយកឈ្នះលើក្រុមកម្ពុជា ដោយលទ្ធផល ២៥-២៣។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ Tri-Nation មានប្រទេសចំនួន៣ ចូលរួមប្រកួតប្រជែងមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាល MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 

Tag:
 កីឡាបាល់ទះ
 Tri-Nation
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com