កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម ថាហាត់ច្រើនកើនកម្លាំង ហាត់តិចទើបខ្សោយ
03, Apr 2023 , 2:47 pm        
រូបភាព
កីឡាករ បឺត សង្ឃឹម (ខៀវ) ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ Arunno Sivapan (ក្រហម)៕ រូបពី CAMSOC
កីឡាករ បឺត សង្ឃឹម (ខៀវ) ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ Arunno Sivapan (ក្រហម)៕ រូបពី CAMSOC
ដោយ:
កីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បឺត សង្ឃឹម ហៅទូច រ៉ាឆាន់ ថាការប្រឹងប្រែងហ្វឹកហាត់ច្រើននឹងធ្វើឱ្យកម្លាំងកើនឡើង មិនមែនធ្វើឱ្យថយកម្លាំងនោះទេ។ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ ជឿជាក់ថាខ្លួននឹងធ្វើបានល្អសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ដ្បិតខ្លួនប្រឹងហាត់ថ្វេដង។

 
«ខ្ញុំបានដាក់ចិត្ត និងមានឆន្ទៈ ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជាតិ ដើម្បីខ្លួនឯង និងដើម្បីគ្រួសារ»។ បឺត សង្ឃឹមម្ចាស់មេដាយមាសកីឡាឃីកបុកស៊ីងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១​ ឆ្នាំ២០២១ នៅវៀតណាម អះអាងដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ។ 


កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បឺត សង្ឃឹម ហៅទូច រ៉ាឆាន់ ក្នុងពេលផ្តល់បទសម្ភាស។
 
ជាមួយនឹងការត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានេះដែរ កីឡាករមានរហស្សនាម«អ្នកវាយលេងក្បាច់» ទូច រ៉ាឆាន់ បញ្ជាក់ថាមិនមានការថមថយកម្លាំងអ្វីនោះទេតាមរយៈការបុកហាត់ថ្វេដង។ បឺត សង្ឃឹម បញ្ជាក់ថា ការហ្វឹកហាត់កាន់តែខ្លាំង បានជួយរូបគេកើនសមត្ថភាពទ្វេដងទៅវិញ។ 
 
ទូច រ៉ាឆាន់ និយាយថា៖«សម្រាប់ខ្ញុំអត់មានភាពចុះខ្សោយទេ ព្រោះវាជាលក្ខណៈធម្មតាហើយកម្លាំងរបស់យើងល្អ​ ព្រោះដោយសារការហ្វឹកហាត់របស់យើងមានជាប្រចាំ»។
 រ៉ាឆាន់ ប្រាប់អំពីមូលហេតុដែលមិនបណ្តាលឱ្យកម្លាំងរបស់ខ្លួនចុះខ្សោយថា៖«កីឡាករចុះខ្សោយកម្លាំង ដោយសារអត់ហ្វឹកហាត់ តែបើយើងហ្វឹកហាត់ជាប្រចាំវាអត់អាចចុះខ្សោយបានទេ វានឹងនៅដដែលហើយកម្លាំងស៊ូស កាន់តែកើនឡើងទ្វេដង»។ 
 
សូមបញ្ជាក់ថា កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជាមានរហស្សនាមថា«អ្នកវាយលេងក្បាច់» បឺត សង្ឃឹម ហៅទូច រ៉ាឆាន់ នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាប្រភេទទម្ងន់ ៥៧គីឡូក្រាម៕
 
 

Tag:
 កីឡាប្រដាល់ឃីកបុកស៊ីង
 បឺត សង្ឃឹម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com