កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនីវ៉ូវីណាមឡាវ Phimmasone សរសើរម្ចាស់ផ្ទះកម្ពុជា ទទួលភ្ញៀវបានល្អ
04, Apr 2023 , 7:59 am        
រូបភាព
កីឡាការិនី Phouthida Phimmasone ក្នុងពេលផ្តល់បទសម្ភាស។
កីឡាការិនី Phouthida Phimmasone ក្នុងពេលផ្តល់បទសម្ភាស។
ដោយ:
កីឡាការិនីវ៉ូវីណាមជម្រើសជាតិឡាវ Phouthida Phimmasone លើកសរសើរចំពោះការទទួលបដិសណ្ឋារកិច្ចបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ទាំងការស្នាក់នៅ ហូបចុក អំឡុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នៅកម្ពុជា។

 
«វាជាលើកដំបូងសម្រាប់ខ្ញុំ ពិតជារំភើបខ្លាំងណាស់ ទីក្រុងគឺល្អ ទេសភាពមើលទៅគឺស្អាត»។ Phouthida Phimmasone បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗក្នុងបទសម្ភាសដូច្នេះ បន្ទាប់ពីស្នាក់នៅកម្ពុជា អស់រយៈពេល៤ថ្ងៃ។ កីឡាការិនីរូបស្រស់វ័យ១៨ឆ្នាំរបស់ឡាវរូបនេះ បន្តថាការស្នាក់នៅសណ្ឋាគារ មានរបៀបរៀបរយល្អ ទាំងការរាក់ទាក់ និងទីកន្លែងទទួលភ្ញៀវ។


កីឡាការិនីឡាវ Phouthida Phimmasone ប្រកួតលើវិញ្ញាសាមេគុនសម្តែង។ រូបពី Jasmine
 
កីឡាការិនី Phimmasone បានសរសេរកម្ពុជាអំពីការញញឹម និងទំនាក់ទំនងល្អអ្វីៗ។ តាមអ្វីដែលបានលើកឡើង កីឡាការិនីឡាងរូបនេះ ប្តេជ្ញានឹងប្រឹងប្រែងហ្វឹកហាត់ដើម្បីមកកម្ពុជាម្តងទៀតក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
«ខ្ញុំនឹងខំប្រឹងប្រែងដើម្បីប្រទេសរបស់ខ្ញុំ(ឡាវ) ដើម្បីប្រជាជនរបស់ខ្ញុំ, ខ្ញុំចង់ឈ្នះដើម្បីពួកគេ ខ្ញុំនឹងមកកម្ពុជាម្តងទៀត»។ នេះជាការអះអាងរបស់ Phimmasone។ បន្ថែមពីនេះ កីឡាការិនីវ៉ូវីណាមឡាវ រូបស្រស់សោភា ក៏បានបង្ហាញពីអារម្មណ៍ក្រោយបានមកដល់កម្ពុជាដើម្បីប្រកួតជាមួយអត្តពលិកមកពីបណ្តាប្រទេសខ្លាំងៗមួយចំនួនផងដែរថា ខ្លួនទទួលបទពិសោធន៍ និងយកពិសោធន៍នេះទៅកែលម្អរបន្ថែមសម្រាប់ស៊ីហ្គេម២០២៣ នៅកម្ពុជា។
 
គួបញ្ជាក់ថា កីឡាការិនីវ៉ូវីណាមឡាវ Phouthida Phimmasone វ័យ១៨ឆ្នាំ ឈ្នះមេដាយសំរឹទ្ធ១ លើវិញ្ញាសាសម្តែងមេគុននារីឯកត្តជន ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពជា៕
 

Tag:
 កីឡាវ៉ូវីណាម
  Phouthida Phimmasone
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com