ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មាជ សុវណ្ណារ៉ា រកមេធាវីជូនលោក ហ៊ុន កុសល
04, Apr 2023 , 12:56 pm        
រូបភាព
លោក មាជ សុវណ្ណារ៉ា និងលោកមេធាវី សឺន ជុំជួន (រូបពីហ្វេសប៊ុករបស់លោក មាជ សុវណ្ណារ៉ា)
លោក មាជ សុវណ្ណារ៉ា និងលោកមេធាវី សឺន ជុំជួន (រូបពីហ្វេសប៊ុករបស់លោក មាជ សុវណ្ណារ៉ា)
លោក ហ៊ុន កុសល អ្នកមាននិន្នាការប្រឆាំង ដែលកំពុងជាប់ឃុំ ទទួលបានមេធាវីការពារក្តីហើយ។ អ្នកដែលជួយខ្នះខ្នែងរកមេធាវីឲ្យលោក គឺលោក មាជ សុវណ្ណារ៉ា ដែលជាអ្នកមាននិន្នាការប្រឆាំងដូចគ្នា។ 



តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក មាជ សុវណ្ណារ៉ា បានបង្ហោះរូបលោកជាមួយលោកមេធាវី សឺន ជុំជួន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្នុងពាក្យសុំពឹងពាក់មេធាវី ដែលដាក់ជូនលោកមេធាវី សឺន ជុំជួន លោក មាជ សុវណ្ណារ៉ា បានហៅលោក ហ៊ុន កុសល ថាជា «ប្អូនធម៌»។ 
 
ភ្ជាប់ជាមួយរូបថតនិងពាក្យសុំពឹងពាក់មេធាវី លោក មាជ សុវណ្ណារ៉ា បានសរសេរសារដូច្នេះថា៖«រកមេធាវីតតាំងក្នុងនីតិវិធីតុលាការ បើទោះបីគ្មានក្តីសង្ឃឹម [...] យ៉ាងណាក៏ដោយ»។ 
 
លោក ហ៊ុន កុសល ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនជាមួយអ្នកមាននិន្នាការប្រឆាំងម្នាក់ទៀត គឺលោក យឹម ស៊ីណន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ លោកទាំង២ ត្រូវចាប់ខ្លួន ដោយសារបង្ហោះសំណេរលើបណ្តាញសង្គម ដែលសមត្ថកិច្ច យល់ថា មានអត្ថន័យប្រមាថដល់ព្រះមហាក្សត្រ និងមានលក្ខណៈញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ 
 
លោក យឹម ស៊ីណន បានដឹងខ្លួនខុស ហើយក៏ចេញវីដេអូពីពន្ធនាគារ សូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ និងសុំអភ័យទោសទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រោយមក លោក យឹម ស៊ីណន ក៏ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំវិញ ខណៈលោក ហ៊ុន កុសល ពុំបានចេញមុខសូមទោសឡើយ៕ 
 
 
 
 

Tag:
 ហ៊ុន កុសល
© រក្សាសិទ្ធិដោយ thmeythmey.com