ជាតិ
អត្ថបទពាណិជ្ជកម្ម
កុំភ្លេច! ចូលរួមកម្សាន្តសប្បាយ «សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៊ី» ចាប់ពីថ្ងៃទី៥-៩ ខែមេសា ជួបជាមួយតារាល្បីៗជាច្រើនរូប!
05, Apr 2023 , 9:19 am        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់​។ ដើម្បីបង្កើតបរិយាកាសសប្បាយ រីករាយអបអរសាទរ សិរីសួស្តីមហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យ «សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៊ី» នឹងត្រូវរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅកោះពេជ្រ។

ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ មានកម្មវិធីកម្សាន្តជាច្រើន ដែលអនុញ្ញាតឲ្យបងប្អូនប្រ​ជាពលរដ្ឋ ចូលទស្សនាបានដោយសេរី ជាមួយការលេងល្បែងប្រជាប្រិយខ្មែរដ៏សម្បូរបែប ថែមទាំងទទួលបានរង្វាន់ទៀតផង។ ក្រៅពីនោះ បងប្អូនអាចថតរូបជាមួយនឹងភូមិអាហារ-ភេសជ្ជៈ ភូមិចម្រុះពណ៌ ភូមិត្រជាក់ចិត្ត និងភូមិប្រជាប្រិយ។



អ្វីដែលកាន់តែពិសេសនោះ នៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧-១១យប់ គឺមានការប្រគំតន្ត្រីជាមួយតារាល្បីៗ ដូចជា លោក នីកូ, កញ្ញា រ៉េត សូហ្សាណា, លោក លឹម តិចម៉េង, លោក ថុល សុភិទិ, លោក នាង ដាវីន រួមទាំងតារាល្បីៗជាច្រើនរូបទៀត ដែលធានានឹងផ្តល់ជូននូវភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន។   
កម្មវិធីសំខាន់ៗ «សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៊ី» រួមមាន៖  
  • ការតាំងពិព័រណ៍ ម្ហូបហារ និងផលិតផលចម្រុះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១១យប់ ។
  • ស្តង់ផលិតផលប៉ិបស៊ី និងអង្គរបៀរ
  • ការប្រគំតន្ត្រីចាប់ពីថ្ងៃទី ០៨-០៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង​៧យប់ ដល់ ១១យប់។
  • កន្លែងថតរូបពិសេសៗ ស្អាតៗ (ខាងក្រៅ-ក្នុង)
  • ភូមិប្រជាប្រិយ បើកចាប់ពីម៉ោង៩ព្រឹក ដល់ ម៉ោង៦ល្ងាចរួមមាន៖ 
  • វាយក្អម លោតប៉ាវ ឡើងសសរខ្លាញ់ ញុំាប៉ិកួៈ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ។ល។ ជាមួយនឹងរង្វាន់ផងដែរ 
  • ឆាកតន្ត្រី បែបប្រពៃណីខ្មែរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ។ល។
  • ភូមិត្រជាក់ចិត្ត មានការលេងទឹក ជាមួយ DJ ចាប់ផ្តើមលេងពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច។
សូមកុំភ្លេចជួបគ្នានៅ «សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៊ី» ចាប់ពីថ្ងៃទី៥-៩ ខែមេសា ឆ្នាំ២០២៣ !
ឧបត្ថម្ភកម្មវិធីធំដោយៈ ប៉ិបស៊ី
 
(អត្ថបទពាណិជ្ជកម្ម)










 

© រក្សាសិទ្ធិដោយ thmeythmey.com