ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន​ និងរ៉ូយ៉ាល់គ្រុប​ ចុះMOU បង្កើតសាលារៀនអន្តរជាតិ ​SISC​ជាមួយនឹងកម្មវិធីសិក្សា​ពីចក្រភពអង់គ្លេស
07, Apr 2023 , 5:59 pm        
រូបភាព
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងរ៉ូយ៉ាល់គ្រុប បានប្រកាសកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ ក្នុងការបង្កើតសាលារៀនអន្តរជាតិ South Bridge International School Cambodia ថ្មីមួយទៀតលើទឹកដីទីក្រុងអ័រគីដេ ដឹប៊ូតានិច​ ស៊ីធី តាមបណ្តោយផ្លូវជាតិ 6A។ ការចុះអនុស្សារណៈយោគយល់នេះ គឺជាការបោះជំហាន​ថ្មីមួយទៀត​ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ​ ជាពិសេសអ្នកដែលរស់នៅក្នុងគម្រោងលំនៅដ្ឋាន ទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងក្បែរៗគម្រោងទីក្រុងដ៏ធំមួយនេះតែម្តង។
 





 
លោក​ គ្រួច សុភត្ត្រា នាយកគ្របគ្រងចាត់ការទូរទៅ បានសម្តែងនូវក្តីសោមន្សរីករាយ និងមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ កិច្ចសហប្រតិបត្តិការរវាងគម្រោង អ័រគីដេ ដឹប៊ូតានិច និង សាលារៀនអន្តរជាតិ South Bridge International School Cambodia នេះ នឹងធ្វើ​ឱ្យគុណភាព នៃការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ជ្រោយចង្វា ជាពិសេសអ្នករស់នៅក្នុងគម្រោងក្រុង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែងាយស្រួលមួយកម្រិតទៀត ក្នុងការផ្តល់​នូវការសិក្សាអប់រំស្តង់ដារពិភពលោក​ ពីចក្រភពអង់គ្លេស តាមរយៈសាលាអន្តរជាតិ ដែលមានកិត្យានុភាពនៅកម្ពុជាមួយនេះ ដោយពួកគេមិនចាំបាច់ចំណាយពេលយូរ ក្នុងការជូនបុត្រធីតាទៅសាលារៀន ចំណេញពេលវេលាពីការកកស្ទះចរាចរណ៍ ចំណេញប្រេងឥន្ធនៈ ហើយកាន់តែពិសេសនោះគឺ សុវត្តិភាព និងបរិយាកាសស្រស់ស្រាយសម្រាប់ការសិក្សាប្រកបដោយគុណភាពសម្រាប់បុត្រធីតាតែម្តង។”  ​ ។
 





 
លោក​ក៏បានបង្ហាញនូវភាពជឿជាក់​ និងមោទកភាព​ផងដែរថា៖ “នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ល្អឥតខ្ចោះមួយ ដែលជំរុញឱ្យការរស់នៅក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាន់តែសម្បូរបែបបន្ថែមទៀត ពីលើហេដ្ឋារចនាសម្ព័ន្ធ សួនច្បារស្រស់បៃតង បឹងធម្មជាតិ ក្លិបហាត់ប្រាណ ស្ទីមសូណាប្រណិត ផ្សារទំនើបសហគមន៍ ដែលមានក្នុងនៅក្នុងប្លង់មេនៃទីក្រុងនេះ ​​ហើយវាជាកិច្ចសហប្រតិបត្តិការ ដែលនឹងនាំឆ្ពោះទៅការបង្កើតធនធានមនុស្សយ៉ាងល្អបំផុត ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក្លាយជាអ្នកដឹកនាំនៃប្រជាជាតិកម្ពុជាទាំងមូល នៅពេលអនាគតដ៏ខ្លីខាងមុខ ដែលនេះគឺបេសកកម្មដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា។” ។
 
លោកក៏បានប្តេជ្ញានឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះ ឆ្ពោះទៅរកភាពជោគជ័យ ដើម្បីជាប្រយោជន៍ដល់បុត្រធីតា លោក​ លោកស្រីដែលរស់នៅក្នុងតំបន់នេះផងដែរ។ 
ហើយនេះជាឱកាសដ៏មានតម្លៃមួយផងដែរ សម្រាប់សាលាអន្តរជាតិ South Bridge International School Cambodia  ដែលបានសហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន​ នៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី។
 







 
លោក ឡារី ស៊ីនឃ្លែរ នាយកសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក៏បានមានប្រសាសន៍ថា  ៖“ សាខាសាលាអន្តរជាតិ South Bridge International School Cambodia ថ្មី មានទីតាំងនៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី នឹងនាំមកនូវសហគមន៍សិក្សាមួយ ដែលមានទស្សនវិស័យក្នុងការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស ហើយតែងតែស្វែងរកឱកាសសម្រាប់ពួកគេ ក្នុងការចែករំលែក ក្នុងការចូលរួមប្រកួតប្រជែង និងក្នុងការសិក្សាពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ គោលបំណងចម្បងមួយរបស់យើង គឺរៀបចំសិស្សានុសិស្សយើង ឱ្យក្លាយជាពលរដ្ឋសកល ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមជួយ ដល់គ្រួសារ និងសង្គមជាតិ។​”។
 
លោកក៏បានបញ្ជាក់បន្ថែមយ៉ាងមុតមាំថា៖ “មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាចជឿជាក់ថា លោកគ្រូ អ្នកគ្រូ ដែលបានទទួលការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ នឹងលះបង់កម្លាំងកាយចិត្ត និងលើកទឹកចិត្តសិស្សានុសិស្សយើងឱ្យសម្រេចបាន នូវសក្តានុពលពេញលេញរបស់ពួកគេ ទាំងផ្នែកសិក្សា និងជំនាញផ្សេងៗក្នុងសង្គម។” ។
 





 
នេះជាសក្ខីភាពដែលបញ្ជាក់ថា ការអប់រំមិនមែនផ្តោតទៅលើតែការផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំពេញបន្ថែមជាមួយនឹងជំនាញ គុណតម្លៃ សុជីវធម៌ និងសីលធម៌ ដែលសិស្សានុសិស្សត្រូវការជាចាំបាច់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕
 
(អត្ថបទពាណជ្ជកម្ម)
 

Tag:
 Orkide Villa
© រក្សាសិទ្ធិដោយ thmeythmey.com