កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទះកម្ពុជា ចង់នាំកិត្យានុភាពឱ្យពិភពលោកបានស្គាល់ពីកម្ពុជា
08, Apr 2023 , 7:59 pm        
រូបភាព
ក្រុមបាល់ទះបុរសលក្នុងសាលជម្រើសជាតិកម្ពុជា។
ក្រុមបាល់ទះបុរសលក្នុងសាលជម្រើសជាតិកម្ពុជា។
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា​ បង្កើតឱ្យមានកម្មវិធីប្រកួតបាល់ទះមិត្តអន្តរជាតិច្រើន ដើម្បីពង្រឹងក្រុមសម្រាប់ស៊ីហ្គេមលើកទី៣២ក្នុងនាមម្ចាស់ផ្ទះ និងគោលដៅធំក្នុងការនាំកិត្យានុភាពឱ្យពិភពលោកបានស្គាល់ពីកម្ពុជា។

នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន មុនការប្រកួតរវាងក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះខេត្តសានទុង មកពីប្រទេសចិន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ពីការបង្កើតកម្មវិធីប្រកួតមិត្តភាពអន្តរជាតិច្រើន ព្រោះមានគោលដៅចង់ឱ្យពិភពលោកបានស្គាល់ពីកម្ពុជា។
 
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«កត្តានាំឱ្យការប្រកួតមិត្តភាពច្រើនគឺមានគោលដៅតែមួយគត់ចង់នាំកិត្យានុភាពបាល់ទះកម្ពុជាឱ្យពិភពលោកបានស្គាល់»។ បន្ថែមពីលើនោះទៀត ក៏ជាការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០២៣ ផងដែរ។
 
ការប្រកួតនៅជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះភ្ញៀវចិនដោយលទ្ធផល ៣-១សិត (២១-២៥, ២៥-១៥, ២៥-១៧, ២៥-១៩) ដោយការប្រកួតយ៉ាងតានតឹងពេញបួនសិត។ តែយ៉ាងណាការប្រកួតបានបញ្ចប់ទៅដោយរលូនក្រោមការបំពាក់ប្រព័ន្ធវិដរអូជំនួយ(VAR)។
 
ការប្រកួតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្លិបបាល់ទះខេត្តសានទុង ប្រទេសចិន នឹងប្រកួតជើងទី២ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com