អន្តរជាតិ
តារាភាពយន្តកំប្លែងដែលសម្ដែងក្នុងរឿងតារាសំណាងទាំង៥ Richard Ng ស្លាប់ក្នុងវ័យ៨៣ឆ្នាំ
10, Apr 2023 , 5:29 pm        
រូបភាព
តារាសម្ដែងកំប្លែងជើងចាស់ហុងកុង Richard Ng Yiu Hon បានទទួលមរណភាពហើយកាលពីថ្ងៃទី៩ ខែមេសា។ លោកមានវ័យ៨៣ឆ្នាំ។

 
បើតាមសារព័ត៌មានហុងកុង DimSum Daily លោក Ng ត្រូវបានស្គាល់ការដើរតួកំប្លែងក្នុងទសវត្សរ៍ទី៨០ និងទី៩០ មានជំងឺប្រចាំកាយជាច្រើន។ គ្រួសាររបស់លោកដែលត្រូវបានជូនដំណឹងដោយវេជ្ជបណ្ឌិតពីមរណភាពនេះ។
 
នៅដំណាក់កាលចុងក្រោយអំឡុងពេលសម្រាកព្យាបាល បេះដូង​របស់លោក Ng លែងដំណើរការ ហើយគ្រូពេទ្យក៏ដាក់ម៉ាស៊ីនដើម្បីឱ្យបេះដូងដំណើរការតាមសិប្បនិម្មិត​។
 
ជាតារាសម្ដែងមានអាជីពជោគជ័យក្នុងឧស្សាហកម្មភាពយន្ត លោក Ng បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាង៨០។ រឿងដែលល្បីជាងមួយរបស់លោក គឺពេលលោកដើរតួក្នុងរឿងតារាសំណាងទាំង៥ ដែលជាប្រភេទរឿងភាគ។ លោកក៏ធ្លាប់ជាបេក្ខភាពសម្រាប់ពានរង្វាន់តារាសម្តែងល្អបំផុតនៅ Hong Kong Film Awards ដែរ។
 
លោក Ng មានកូន៤នាក់៕
 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com