ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្អករ៉ាំរ៉ៃគួរធ្វើដូចម្តេច?
× ក្អករ៉ាំរ៉ៃ ចំពោះមនុស្សពេញវ័យ អាចត្រូវបានព្យាបាលនៅផ្ទះដោយខ្លួនឯងបានមួយចំនួន។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់ការព្យាបាលនៅផ្ទះ ដែលអាចជាការដ៏ល្អបំផុតសម្រាប់អ្នក។
- ញ៉ាំទឹកឱ្យបានច្រើន។ វត្ថុរាវអាចជួយដល់ការកាត់បន្ថយ ការក្អករបស់អ្នកបានមួយចំនួន។
- ខ្ពុរមាត់ជាមួយនឹង ទឹកអំបិលក្តៅៗ ដែលវាអាចជួយដល់ការសម្អាតបំពង់ករបស់អ្នក និងអាចបំបាត់ស្លេស្មផងដែរ។
- ដាក់ក្បាលរបស់អ្នក ជាមួយនឹងខ្នើយឱ្យបានខ្ពស់បន្ថែមទៀត នៅពេលយប់ ដើម្បីកាត់បន្ថយ ការក្អកស្ងួតរ៉ាំរ៉ៃនេះ។
- ការប្រឹងក្អក អាចជួយបន្ធូរដល់ការរលាកបំពង់ករបស់អ្នក។
- ចូរកុំជក់បារី ឬប្រើផលិតផលដែលមានជាតិថ្នាំជក់។
- ចៀសវាងការស្រូបផ្សែងបារី ធូលី ឬ ធាតុពុលផ្សេងៗទៀត។
- ទឹកឃ្មុំ ជាញឹកញាប់អាចជាការព្យាបាល ដែលមានប្រសិទ្ធភាព សម្រាប់ការក្អកជាអចិន្ត្រៃយ៍។ បន្ថែមទឹកឃ្មុំ ទៅលើតែក្តៅៗ ឬក៏ទឹកទំពាំងបាយជូរ។
- អាចយកខ្ញីទៅឆុងដូចជាតែ ដែលជាញឹកញាប់ត្រូវបានគេប្រើ ដើម្បីជួយកាត់បន្ថយ រោគសញ្ញា នៃការក្អករ៉ាំរ៉ៃ និងជួយក្នុងការជម្រះអាការ តឹងច្រមុះ ឬក៏ជួយឱ្យមានខ្យល់ដកដង្ហើមស្រស់ថ្លា។
- ឱសថផ្សេងៗទៀត ដូចជាប្រេងខ្យល់ ឬស្ករគ្រាប់ហឹរ ជាញឹកញាប់ត្រូវបានប្រើដើម្បី កាត់បន្ថយរោគសញ្ញាក្អកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com