ជាតិ
សង្គមជាតិ
កម្ពុជាបណ្ដេញជនជាតិជប៉ុន១៩នាក់ ដោយសារលួចស្នាក់នៅខុសច្បាប់
12, Apr 2023 , 12:29 pm        
រូបភាព
សមត្ថកិច្ចដឹកជនជាត់ជប៉ុន១៩នាក់ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីបញ្ជូនចេញ។ រូបផ្ដល់ឱ្យ
សមត្ថកិច្ចដឹកជនជាត់ជប៉ុន១៩នាក់ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីបញ្ជូនចេញ។ រូបផ្ដល់ឱ្យ
ភ្នំពេញ៖ ជនជាតិជប៉ុន១៩នាក់ ត្រូវសមត្ថកិច្ចកម្ពុជាបណ្ដេញចេញ ហើយហាមមិនឱ្យចូលកម្ពុជារយៈពេល៣ឆ្នាំ។

 
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុរសជប៉ុន១៩នាក់ ពាក់ព័ន្ធបទល្មើស
លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។ 
 
«ជនសង្ស័យទាំងនោះ ត្រូវហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ»។ លោក កែវ វណ្ណថន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបែបនេះ ហើយបន្ថែមថា ជនបរទេសខាងលើ ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន។
 
ជនសង្ស័យទាំងនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃើញក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្ដឹងតាមរយៈHOTLINE កាលពីចុងខែមករា កន្លងមកនេះ។ ក្រោយមក ពួកគេត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់ ទើបសម្រេចបណ្ដេញចេញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com