ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ក្នុងវីដេអូអបអរឆ្នាំថ្មី ទូតអាមេរិកបង្ហាញពីសកម្មភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនខ្មែរ
12, Apr 2023 , 2:45 pm        
រូបភាព
ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy រៀន​បង់សំណាញ់ ហើយ​យល់ថា ការងារនេះ ក៏មិនមែនជារឿងងាយស្រួលនោះដែរ។ រូបថត ស្ថានទូតអាមេរិក
ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy រៀន​បង់សំណាញ់ ហើយ​យល់ថា ការងារនេះ ក៏មិនមែនជារឿងងាយស្រួលនោះដែរ។ រូបថត ស្ថានទូតអាមេរិក
ដោយ: រួបរួម
ស្ថានទូតអាមេរិកតាមរយៈវីដេអូជាង៣នាទី បានបង្ហាញពីការផ្តល់តម្លៃចំពោះប្រជាជនខ្មែរ ជាពិសេសកម្មករ កសិករ ដែលបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយការឧស្សាហ៍ព្យាយាម។ នេះជាការបង្ហាញក្តីស្រឡាញ់របស់មិត្តអាមេរិកចំពោះកម្ពុជានាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

 
វីដេអូបុណ្យចូលឆ្នាំខ្មែរ ២០២៣ មានការចូលរួមពីលោកឯកអគ្គរដ្ឋទូត W. Patrick Murphy រួមទាំងមន្ត្រី បុគ្គលិកស្ថានទូត ដែលរៀបរាប់ពីការផ្លាស់វេនឆ្នាំចាស់ចូលឆ្នាំថ្មី និងការគោរពផ្តល់តម្លៃជាប្រចាំចំពោះប្រជាជនខ្មែរដែលមានភាពឧស្សាហ៍ព្យាយាម ។
 
ក្នុងវីដេអូនេះ លោក Murphy ស្វែងយល់ពីការផ្លាស់វេនចូលឆ្នាំថោះ បញ្ចស័ក និងរឿងព្រេងនិទានដែលបង្ហាញពីភាពឆ្លាតវៃរបស់សត្វទន្សាយ។ លោកឯកអគ្គរដ្ឋទូត បង្ហាញនូវការកោតសរសើរពីភាពឆ្លាតវៃរបស់កម្មករ កសិករខ្មែរ ហើយលោក និងសហការីដែលកើតឆ្នាំថោះដទៃទៀត ទទួលនូវការសាកល្បងធ្វើការងារមួយចំនួនរបស់ប្រជាជនកម្ពុជា ដែលធ្វើជាប្រចាំថ្ងៃ ។ បន្ទាប់ពីសាកល្បងការងារទាំងនោះ ទន្សាយអាចមិនមានភាពវៃឆ្លាតលើគ្រប់ការងារនោះឡើយ ប៉ុន្តែពួកគេបានត្រៀមខ្លួនចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការប្រារព្ធអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
 
វីដេអូនេះ ត្រូវបានផលិតឡើងក្រោមភាពជាដៃគូជាមួយក្រុមការងារ Chef Nak និងប្រើប្រាស់បទចម្រៀងរបស់សិល្បករ លោក ម៉ម ពេជ្ជរិទ្ធ ជាអតីតអ្នកចូលរួមកម្មវិធីអ្នកទស្សនកិច្ចក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ។
 

© រក្សាសិទ្ធិដោយ thmeythmey.com