កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ ទៅដល់សិង្ហបុរី ដែលជាប្រទេសទី៦
12, Apr 2023 , 3:19 pm        
រូបភាព
រូបភាព លោក ខឹម សុវណ្ណារ៉ា
រូបភាព លោក ខឹម សុវណ្ណារ៉ា
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១២ ខែមេសា ក្រោយចាកចេញពីម៉ាឡេស៊ីនៅព្រឹកថ្ងៃដដែលនោះ។ សិង្ហបុរីជាប្រទេសទី៦ ក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនឹងត្រូវធ្វើពិធីហែភ្លើងគប់កីឡានេះ។



ពិធីដង្ហែអគ្គិជ័យកីឡា និងភ្លើងគប់ជុំវិញប្រទេសអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយលោក ហោ សារុន បេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC បានចាកចេញពីក្រុងភុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ទៅដល់សិង្ហបុរីដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើគប់កីឡា។
 
សិង្ហបុរី នឹងក្លាយជាប្រទេសទី៦ បន្ទាប់ពី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលត្រូវទទួលពិធីហែភ្លើងគប់ស៊ីហ្គេម ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ មុនបន្តទៅថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ។
 
ភ្លើងគប់ និងអគ្គិជ័យកីឡា នឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង មុនបន្តដង្ហែឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប ហើយត្រឡប់ចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា៕
 

Tag:
 ស៊ីហ្គេម២០២៣
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com