ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកស្លាប់១៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ នាចូលឆ្នាំខ្មែរ
18, Apr 2023 , 10:17 am        
រូបភាព
ករណីគ្រោះថ្នាក់ ចរាចរណ៍ កើតឡើងអំឡុងពេលចូលឆ្នាំខ្មែរ។ រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ករណីគ្រោះថ្នាក់ ចរាចរណ៍ កើតឡើងអំឡុងពេលចូលឆ្នាំខ្មែរ។ រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៦មេសានេះ មានអ្នកស្លាប់១៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនកើតឡើងព្រោះបើកលើសល្បឿន មិនគោរពច្បាប់ចរាចរណ៍ និងប្រជែងគ្នា។

 
យោងតាមអគ្គស្នងការនគរបាលជាតិ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីគ្រោះថ្នាក់ចរាចរណ៍៤៣ករណី កើតឡើងនៅទូទាំងប្រទេស។ ករណីទាំងនេះ បណ្ដាលឱ្យមនុស្សស្លាប់១៨នាក់ បើធៀបនឹងឆ្នាំមុនមានរហូតដល់២៧នាក់។ ចំណែក អ្នករងរបួសមានធ្ងន់ស្រាលមាន៧៧នាក់ ដែលក្នុងនោះ អ្នករងគ្រោះធ្ងន់ធ្ងរមាន៥៣នាក់។ 
 
មូលហេតុដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងខាងលើនេះ គឺដោយសារ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកលើសល្បឿន ប្រជែងគ្នា និងស្រវឹងជាដើម៕
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com