ជាតិ
ក្រសួងកំណត់យកថ្ងៃទី៦វិច្ឆិកា ប្រឡងបាក់ឌុប
19, Apr 2023 , 2:39 pm        
រូបភាព
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក។
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា យកថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ រៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២-២០២៣។ ចំពោះ លទ្ធផលប្រឡង ក្រសួងនឹងប្រកាសនៅថ្ងៃទី២៨ និង២៩វិច្ឆិកា។

 
ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) គឺមានចំនួន៧មុខវិជ្ជា។ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានមុខវិជ្ជាជម្រើស ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា គណិតវិទ្យា។ ចំណែក ថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជាជម្រើស ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្រ្តខ្មែរ។ 
 
យោងតាមសេចក្ដីណែនាំរបស់ក្រសួង បន្ទាប់ពីប្រឡងថ្ងៃទី៦វិច្ឆិកាហើយ នៅថ្ងៃទី១១ដល់១៥វិច្ឆិកា គឺជាដំណើរការនៃការធ្វើកំណែវិញ្ញាសា។ ចំណែក ថ្ងៃទី១៦ដល់ថ្ងៃទី២៦វិច្ឆិកា ជាដំណើរការស្រង់និងបូកពិន្ទុដោយកុំព្យូទ័រ រួមទាំងការផ្ទៀងផ្ទាត់ពិន្ទុផងដែរ។ 
 
នៅថ្ងៃទី២៨វិច្ឆិកា ក្រសួងនឹងប្រកាសលទ្ធផលនៃការប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយបិទផ្សាយនៅតាមមណ្ឌលប្រឡង។ បន្ទាប់មក ថ្ងៃទី២៩វិច្ឆិកា ក្រសួងនឹងបិទផ្សាយលទ្ធផលតាមបណ្ដាខេត្តផ្សេងទៀត៕ 
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com