កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឪពុក អាត អូនតូច សោកស្តាយ មិនបានឃើញកូនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅទឹកដីខ្លួន
27, Apr 2023 , 10:15 am        
រូបភាព
ខ្សែបម្រើកណ្តាល អាត អូនទូច(ខៀវ) ក្នុងការប្រកួតទល់នឹង អូស្ត្រាលី(លឿង) ព្រឹត្តិការណ៍ AFF U-16។ រូបពី Sovanna Kem
ខ្សែបម្រើកណ្តាល អាត អូនទូច(ខៀវ) ក្នុងការប្រកួតទល់នឹង អូស្ត្រាលី(លឿង) ព្រឹត្តិការណ៍ AFF U-16។ រូបពី Sovanna Kem
ដោយ:
លោក វេន សុធារ៉ា ឪពុករបស់កីឡាករ អាត អូនទូច សម្តែងអារម្មណ៍សោកស្តាយ ដែលមិនអាចឃើញកូនចូលរួមការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២​ លើកដំបូងក្នុងប្រវត្តិសាស្ត្រនៅលើទឹកដីខ្លួន។ អូនតូច ដែលកំពុងមានបញ្ហារបួស ក៏បង្ហាញការខកចិត្តចំពោះអវត្តមាននៅកីឡាអាស៊ីអាគ្នេយ៍ ដែលខ្លួនប៉ងផងដែរ។

 
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមសារអេឡិចត្រូនិក នៅថ្ងៃទី២៦ ខែមេសា លោក វេន សុធារ៉ា ឪពុករបស់ខ្សែបម្រើក្រុមបាល់ទាត់ខេត្តព្រៃវែង អាត អូនតូច រៀបរាប់ទាំងអារម្មណ៍សោកស្តាយ ដែលព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​លើកដំបូងលេងក្នុងទឹកដី តែគ្មានសំណាងបានមើលកូនប្រុស ចូលលេងជាមួយក្រុមជម្រើសជាតិ។
 
លោក សុធារ៉ា និយាយថា៖ «ខ្ញុំពិតជាចង់ឃើញកូន(អាត អូនតូច) មានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមនេះមែនទែន»។ ឪពុកបង្កើត អូនតូច បង្ហាញពីការសោកស្តាយចំពោះកូន ស្របពេលរបួស អូនតូច នៅមិនទាន់សះស្បើយ»។ 
 
លោក សុធារ៉ា បន្ថែមថា កូនប្រុសខ្លួនក៏ខកចិត្តចំពោះអវត្តមានជាមួយក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ (U22) ក្នុងយុទ្ធនាការជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះដែរ។ អូនតូច ដែលធ្លាប់ជាប់ U12 និង U15 មានក្តីស្រមៃចង់លេងនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។ 
 
សូមរំឭកផងដែរថា កីឡាករ អាត អូនទូច ខ្សែបម្រើក្រុមខេត្តព្រៃវែង បានរងរបួស​ដាច់សរសៃជង្គង់​២​កន្លែង គឺ​សរសៃ ACL និង LCL ក្រោយ​ប៉ះ​ទង្គិច​ជា​មួយ​កីឡាករ ម៉ន់ វ៉ាន់ដា របស់ក្រុមបាល់ទាត់​គិរីវង់សុខ​សែន នាពេលកន្លងទៅ។ តាមការបញ្ជាក់ពីគ្រូពេទ្យ លោក វេន សុធារ៉ា ថារបួសរបស់ អូនតូច អាចដើរបានតិចតួច តែមិនទាន់រឹងមាំល្អនោះទេ៕
 
 

Tag:
 កីឡាបាល់ទាត់
 វេន សុធារ៉ា
 អាត អូនទូច
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com