កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហ្វីលីពីន រំពឹងឈ្នះមេដាយស៊ីហ្គេមច្រើននៅកម្ពុជា ជាងនៅវៀតណាម
28, Apr 2023 , 8:29 am        
រូបភាព
ថ្នាក់ដឹកនាំ និងអត្តពលិកកីឡាជម្រើសជាតិហ្វ៊ីលីពីន។ រូបពី PSC
ថ្នាក់ដឹកនាំ និងអត្តពលិកកីឡាជម្រើសជាតិហ្វ៊ីលីពីន។ រូបពី PSC
ដោយ:
ប្រធានគណៈកម្មការកីឡាហ្វីលីពីន (PSC) លោក Richard Bachmann រំពឹងថា អត្តពលិកហ្វីលីពីន នឹងឈ្នះមេដាយច្រើននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ច្រើនជាងនៅស៊ីហ្គេម វៀតណាម ឆ្នាំ២០២២។

 
គណៈកម្មការកីឡាហ្វីលីពីន បានបញ្ជូនអត្តពលិកសរុបចំនួន ៨៦០នាក់លេងនៅលើវិញ្ញាសាចំនួន ៥៨៤ ក្នុង៣៧ប្រភេទកីឡាសម្រាប់ការចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការមកចូលរួមនេះដែរប្រធាន PSC រំពឹងថាអត្តពលិករបស់ខ្លួននឹងឈ្នះមេដាយច្រើនជាងការប្រកួតនៅប្រទេសវៀតណាម។


លោក Richard  Bachmann ប្រធានគណៈកម្មការកីឡាហ្វ៊ីលីពីន។ រូបពី PSC
 
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការកីឡា ថ្ងៃទី២៦ ខែមេសា លោក Richard Bachmann និយាយថា៖«ខ្ញុំមិនអាចកំណត់ថាប្រភេទកីឡាណាមួយឈ្នះមេដាយនោះទេ ប៉ុន្តែខ្ញុំជឿជាក់ថាក្រុមយើងនឹងធ្វើបានល្អជាងស៊ីហ្គេមនៅប្រទេសវៀតណាម»។ លោក Richard បន្តថា ថ្វីដ្បិតមិនមានវត្តមានកីឡាករមួយចំនួនចូលរួមជាមួយបេសកម្មនេះ ប៉ុន្តែប្រធានគណៈកម្មការរូបនេះនៅតែរំពឹងខ្ពស់ចំពោះអត្តពលិកដែលមកចូលរួមការប្រកួតនៅកម្ពុជា។
 
ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ២០២១ លើកទៅ២០២២ នៅ​ប្រទេស​វៀតណាម ហ្វីលីពីន​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ដោយ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន២២៧ ក្នុងនោះមេដាយមាស៥២ ប្រាក់៧០ និង​សំរឹទ្ធ១០៥ ក្នុងចំណោមអត្តពលិកសរុប ៦២៧នាក់ លើ៦៥៥វិញ្ញាសា ក្នុង៣៨ប្រភេទកីឡា។
 
តាមរយៈក្តីរំពឹងដណ្តើមមេដាយមាសច្រើន ហ្វីលីពីនបញ្ជូនអត្តពលិកមកកម្ពុជា លើសកាលនៅវៀតណាមដលល់ទៅ២៣៣រូប។​ ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ នឹងចាប់ផ្តើមផ្លូវការចាប់ពីថ្ងៃទី៥ ខែឧសភាតទៅ និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា៕
 

Tag:
 Richard Bachmann
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com