កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ឈាវ បូរ៉ា ជឿជាក់ថា នឹងអាចយកមេដាយណាមួយ ជូនកម្ពុជា លើវិញ្ញាសាអុកចត្រង្គ
01, May 2023 , 6:59 pm        
រូបភាព
អតីតស្ដេចអុកចត្រង្គកម្ពុជា ឈាវ បូរ៉ា ជឿជាក់ថា ខ្លួននឹងអាចសម្រេចបានលទ្ធផលល្អ ក្នុងការយកឈ្នះមេដាយជូនជាតិ ក្នុងការប្រកួតអុកចត្រង្គ នៃព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។



លោក ឈាវ បូរ៉ា ចូលរួមប្រកួតអុកចត្រង្គនេះ លើ២ប្រភេទវិញ្ញាសា ផ្នែកឯកត្តជន និង៣ទល់៣បុរស។ ទាំង២ប្រភេទវិញ្ញាសានេះ ឈាវ បូរ៉ា មានជំនឿចិត្តថា ខ្លួនអាចដណ្ដើមបានមេដាយទាំងពីរ ប៉ុន្តែមិនប្រាកដថា បានមេដាយណាមួយឡើយ។
 
 
មូលហេតុដែលអតីតស្ដេចរូបនេះ មានជំនឿចិត្តខ្លាំងនោះ ដោយសាររូបគេ បានត្រៀមលក្ខណៈបានល្អ តាមរយៈការសិក្សាបច្ចេកទេសគូប្រកួត និងក្បួនបំបែកយុទ្ធសាស្រ្តដៃគូទៀតផង។
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ជើងឯករងសេចអុកចត្រង្គ ឆ្នាំ២០២៣រូបនេះ បាននិយាយទាំងមោទកភាពថា៖«រយៈពេលកន្លងមក គឺខ្ញុំសិក្សាពីដៃគូផង ខ្ញុំសិក្សាពីក្រឡាបំបែក ក៏ដូចជាយុទ្ធសាស្រ្តបំបែកដៃគូផង។ និយាយរួមគឺខ្ញុំបានត្រៀមលក្ខណៈរួចរាល់ហើយ»។
 
សម្រាប់ការប្រកួតអុកចត្រង្គ លើវិញ្ញាសាបុរស៣ទល់៣នាក់នេះ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១ ឧសភានេះ។ ក្នុងការប្រកួតនេះ កម្ពុជា បានយកឈ្នះ១ក្ដា និងស្មើ២ក្ដា។ 
 
សម្រាប់នារសៀលនេះវិញ កម្ពុជា បានបន្តយកវៀតណាម ដោយលទ្ធផល២ក្ដា និងស្មើ១ក្ដា ទទួលបាន១ពិន្ទុបន្ថែមទៀត លើប្រភេទវិញ្ញាសា៣ទល់៣នេះ។ ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទវិញ្ញាសា៣ទល់៣នេះ មាន ឈាវ បូរ៉ា , សុខ លឹមហេង និង ជា ស៊ីដេត៕  
 

Tag:
 ឈាវ បូរ៉ា
  ស៊ីហ្គេម
  Seagame
© រក្សាសិទ្ធិដោយ thmeythmey.com