កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាទូកក្តោងចាប់ផ្តើមប្រកួតផ្លូវការនៅខេត្តព្រះសីហនុនាថ្ងៃនេះ
02, May 2023 , 9:17 am        
រូបភាព
រូបថតពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា
រូបថតពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា
ដោយ: រួបរួម
កីឡាទូកក្តោង (Sailing Events) បើកការប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅថ្ងៃអង្គារ ទី២ ខែឧសភា នេះ នាខេត្តព្រះសីហនុ ដោយចាប់ផ្តើមពីម៉ោង១០ និង៣០នាទី។

 
សម្រាប់វិញ្ញាសា Men’s ILCA 7 កីឡាករកម្ពុជា ញូវ ច័ន្ទ (Nhov Chan) ប្រជែងជាមួយកីឡាករម៉ាឡេស៊ី Muhammad Faizal Ahmad Asri, កីឡាករហ្វីលីពីន Jeanson Gimeno Lumapas, កីឡាករសិង្ហបុរី Jun Han Ryan Lo, កីឡាករថៃ Arthit Mikhail Romanyk និងកីឡាករវៀតណាម Bui Tuan Anh។
 
រីឯវិញ្ញាសា Men’s WindFoil IQ: Foil វិញ កីឡាករ ហែម សូភី (Hem Sophy) ប្រកួតជាមួយកីឡាករហ្វីលីពីន John Harold Abarintos Madrigal, កីឡាករសិង្ហបុរី Elkan Reshaw Oh និងកីឡាករថៃ Ek Boonsawad។
 
វិញ្ញាសា Men’s WindFoil IQ: Foil Youth មានតែអត្តពលិក៣នាក់ ដោយកីឡាករ កែវ ភាណុន (Keo Pheanon) តទល់ជាមួយកីឡាករហ្វីលីពីន Andrei Fredo Tugade និងកីឡាករថៃ Passapong Lianglam។
 
ចំពោះវិញ្ញាសា Men’s Winsurfing RS: One កីឡាករ កែវ ភារុន (Keo Phearun) ប្រជែងជាមួយកីឡាករម៉ាឡេស៊ី Izry Hafiezy Fitry Azri, កីឡាករហ្វីលីពីន Dhenver John Centino Castillo, កីឡាករសិង្ហបុរី David Tiong Gee NG និងកីឡាករថៃ Todsawat Sianglam។
 
ក្នុងវិញ្ញាសា Men’s Windsurfing RS: X កីឡាករ សែម ប្រុសពៅ (Sem Bropov) ប៉ះជាមួយកីឡាករម៉ាឡេស៊ី Muhammad Hafizin Mansor, កីឡាករសិង្ហបុរី Jayson Jian Sen Tan និងកីឡាករថៃ Witthawat Lerdlam។
 
សម្រាប់វិញ្ញាសា Mixed ILCA 4 Open កីឡាករ សម្បត្តិ ចនសាន់ (Sambath Chornsann) ប្រជែងជាមួយកីឡាករម៉ាឡេស៊ី Muhammad Asnawi Iqbal Adam, កីឡាករហ្វីលីពីន Teogenes Ambong Vilando, កីឡាករសិង្ហបុរី Isaac Goh, កីឡាករថៃ Thanapat Siricharoen និងកីឡាករវៀតណាម Bui Nguyen Le Hang។
 
លើវិញ្ញាសា Mixed 29er Open កីឡាករ ស៊ុន ចាន់ឌឿន (Sun Chandoeun) និងកីឡាករ ស៊ិន សំណាង (Sin Samnang) ចាប់ដៃគូគ្នា ប្រជែងជាមួយក្រុមកីឡាករពីម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។
 
ក្នុងវិញ្ញាសា Mixed Optimist Mix កីឡាករ បូ សមអ៊ី (Bo Sam Y) និង Burggaraaf Serey Thera រួមគ្នាតទល់ជាមួយក្រុមម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។
 
ងាកទៅផ្នែកនារីវិញ កីឡាការិនី ទិត្យ សោមសូរិយា (Tith Somsoriya) តទល់ជាមួយកីឡាការិនីម៉ាឡេស៊ី Nur Adlina Nasreen Mohd Nasri, កីឡាការិនីសិង្ហបុរី Jania Ang, កីឡាការិនីថៃ Thorfun Boonnak, កីឡាការិនីវៀតណាម Nguyen Thi My Hanh លើវិញ្ញាសា Women’s ILCA 6៕

© រក្សាសិទ្ធិដោយ thmeythmey.com