កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោកតា អ៊ុំ សួន៖ សប្បាយនឹងកីឡា សុខភាពល្អ អាយុវែង
02, May 2023 , 2:39 pm        
រូបភាព
ភ្នំពេញ៖ អ្នកគាំទ្រកីឡា តាំងពីឆ្នាំ១៩៧០ លោកតា សួន បានអះអាងថា ការទស្សនាកីឡា បានជួយបំបាត់ភាពស្មុគស្មាញ និងធ្វើឲ្យផ្លូវចិត្តប្រសើឡើង។ លោក អ៊ុំ សួន ជឿថា ការគាំទ្រកីឡាចេញពីបេះដូង ធ្វើឲ្យលោក មានសុខភាពល្អ និងអាយុវែង។

 
បុរសវ័យ ៨៧ឆ្នាំរូបនេះ តែងតែចូលរួមលើកស្ទួយគ្រប់សកម្មភាពកីឡា ក្នុងគោលបំណងតែមួយគត់ គឺចង់ឃើញកីឡាជាតិរីកចម្រើន។ ទន្ទឹមនេះ លោក បានសន្យាគាំទ្រកីឡា ជាពិសេស បាល់ទាត់ និងប្រដាល់ រហូតដល់ជីវិតចុងក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com