កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ អបអរ! លី បូរាមី ឈ្នះមេដាយមាស វិញ្ញាសាសម្ដែងកាំបិតធំបុរស វ៉ូវីណាម
06, May 2023 , 3:16 pm        
រូបភាព
កីឡាការ លី បូរាមី ឈ្នះមេដាយមាស វិញ្ញាសាសម្ដែងកាំបិតធំបុរស វ៉ូវីណាម នៃព្រឹត្តិការណ៍ស៊ីហ្គេម នាថ្ងៃទី៦ ឧសភានេះ ។ រូបគេ ទទួលបាន ពិន្ទុ ២៧០ ខណៈវៀតណាម ទទួលបានពិន្ទុ ២៦៨ បានមេដាយប្រាក់។ ចំណែកមីយ៉ាន់ម៉ា បាន២៦៤ពិន្ទុ បានមេដាយសំរឹទ្ធ៕



គិតត្រឹមពេលនេះ លី បូរាមី បានឈ្នះមេដាយមាសចំនួន៣ផ្សេងគ្នា សម្រាប់កម្ពុជាហើយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ ក្នុងនោះ មានមេដាយមាស សម្ដែងកាំបិតធំ , មេដាយមាសសម្ដែងមេគុន និងមេដាយមាសក្នុងវិញ្ញាសាសម្ដែងរួមគ្នា។

Tag:
 (វ៉ូវីណាម
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com