កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករប៉េតង់ ថោង ឈឿន បានមេដាយប្រាក់ ក្រោយចាញ់ឡាវនៅវគ្គផ្តាច់ព្រ័ត្រ
06, May 2023 , 3:23 pm        
រូបភាព
កីឡាករប៉េតង់ ថោង ឈឿន បានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោយចាញ់កីឡាករឡាវ Phoudthala Keokanninka លើវិញ្ញាសាវាយយកពិន្ទុ ៣៩-៣៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
នាការប្រកួតជុំទីមួយ កីឡាករ ថោង ឈឿន និងកីឡាករឡាវ Phoudthala Keokanninka បានចាប់ដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងសម្រេចបាន៤៤ពិន្ទុ និង៤១ពិន្ទុ។
 
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថោង ឈឿន ឈ្នះវៀតណាម Van Dung Nguyen ក្នុងលទ្ធផល ៣៤-២៥ រីឯកីឡាករឡាវ Phoudthala ឈ្នះកីឡាករថៃ Supan Thongphoo ក្នុងលទ្ធផល ៤៦-៤២។
 
កីឡាករឡាវបានមេដាយមាស ថោង ឈឿន បានមេដាយប្រាក់ រីឯកីឡាករវៀតណាម និងថៃ បានមេដាយសំរឹទ្ធស្ទួន៕

 

© រក្សាសិទ្ធិដោយ thmeythmey.com