ជាតិ
សង្គមជាតិ
ព្រះរាជា បង្ហាញព្រះហឫទ័យរីករាយក្រៃលែងចំពោះការរៀបចំស៊ីហ្គេមដ៏ល្អ ហើយទ្រង់កោតសរសើរប្រមុខរដ្ឋាភិបាល
06, May 2023 , 6:20 pm        
រូបភាព
ផ្ទាំងទស្សនីយភាពនិងឈុតសម្តែងអំពីអច្ឆរិយភាពនៃអង្គរវត្ត ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
ផ្ទាំងទស្សនីយភាពនិងឈុតសម្តែងអំពីអច្ឆរិយភាពនៃអង្គរវត្ត ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្ហាញពីការកោតសរសើររបស់ទ្រង់ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី និងបង្ហាញព្រះហឫទ័យរបស់ទ្រង់ ដែលមានការស្ញប់ស្ញែងលើការរៀបចំពិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


  
តាមរយៈព្រះរាជសារ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះបន្ទូលទៅកាន់សម្តេចនាយករដ្ឋមន្រ្តីថា ព្រះអង្គ មានព្រះហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានរៀបចំពិធីប្រកួតកីឡាស៊ីហ្គេមបានយ៉ាងល្អត្រចះត្រចង់ «មិនធ្លាប់មានពីមុនមក»។ ព្រះអង្គ ចាត់ទុកព្រឹត្តិការណ៍ ថាជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា។ 
 
«ខ្ញុំ សូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលជាមេដឹកនាំទទួលខុសត្រូខ្ពស់លើជោគវាសនាជាតិ និងមានគុណបំណាច់ធ៏ធំធេងប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់»។ នេះជាព្រះរាជឱង្ការរបស់ព្រះចៅក្រុងកម្ពុជាធិបតី ទៅកាន់ប្រមុខរដ្ឋាភិបាល។ 
 
សូមបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៥ ខែឧសភា ដោយទទួលបានការស្ញប់ស្ញែង និងការកោតសរសើរពីមហាជនថា ការរៀបចំពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះ មានភាពអស្ចារ្យខ្លាំង៕ 
 

Tag:
 (ព្រះមហាក្សត្រ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com