កីឡាជាតិ
ជាតិ
ឈ្នះហើយ ឈ្នះហើយ! ខាន់ ចេសា បាន​មេដាយមាស
07, May 2023 , 3:51 pm        
រូបភាព
 កីឡាការិនី ខាន់ ចេសា បាន​ក្លាយជាម្ចាស់​មេដាយមាស​លើ​វិញ្ញាសា Ne-Waza NOGI ទម្ងន់ក្រោម៥២គីឡូក្រាម ក្រោយឈ្នះកីឡាការិនីហ្វីលីពីន Margarita Prado នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាការសងសឹក​បាន​សម្រេច​របស់ចេសា លើ​កីឡាការិនីហ្វីលីពីនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ ក្រោយខក​ឱកាសមេដាយមាស​លើ​វិញ្ញាសាដំបូង។

នាការប្រកួតដំបូងរបស់​ចេសា នៅមជ្ឈមណ្ឌល​ជ្រោយចង្វា​ដដែល​ កីឡាការិនី​ខ្មែរ-អាមេរិក​រូបនេះ បាន​យកឈ្នះកីឡាការិនីវៀតណាម Thi Hue Phung ក្នុងលទ្ធផល ៥០-០, បន្តឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh និងកីឡាការិនីថៃ Benyatip Phumthong ជាបន្ត​បន្ទាប់។ 

សម្រាប់ព្រឹត្តិការណ៍នេះ ចេសា នាំជូនជាតិនូវមេដាយមាស១ និង​ប្រាក់១៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com