កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ប៉េតង់វាយគូ​បុរសកម្ពុជាបានមេដាយ​ប្រាក់ ក្រោយ​ចាញ់ក្រុមថៃ
09, May 2023 , 4:55 pm        
រូបភាព
កីឡាប៉េតង់កម្ពុជាមិនទាន់រកឃើញមេដាយមាសដំបូងរបស់ខ្លួនឡើយ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមវាយគូបុរស ដែលមានកីឡាករ ភាព រ៉ាឃីម និង ពុធយ៉ុន ច័ន្ទដារ៉ា បានបន្ត​ចាញ់​ក្រុម​ថៃ Aekkarin Kaewla និង Ratchata Khamdee នៅវគ្គផ្តាច់ព្រ័ត្រ។

ក្រុម​វៀតណាម Ron Ngo និង Sa Phanl Danh និង ក្រុម​ម៉ាឡេស៊ី Mohd Fadzrul Ismansyah Mohd Faizal និង Muhammad Adam Haiqal Mohd Zaki ទទួលបានមេដាយសំរឹទ្ធ​ស្ទួន។

នេះជាការខកឱកាសមេដាយមាសទី​៤របស់កម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់កីឡាប៉េតង់៕


 

© រក្សាសិទ្ធិដោយ thmeythmey.com