ជាតិ
កម្ពុជា បន្តធ្លាក់ភ្លៀងពីតិចទៅច្រើន មួយសប្ដាហ៍
10, May 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា បន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាប និងរងឥទ្ធិពលខ្យល់មូសុងនិរតីកម្រិតទាប។ ឥទ្ធិពលនេះនឹងធ្វើឱ្យរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ពីតិចទៅច្រើនចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។



ខេត្តមួយចំនួនដែលនៅតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ក្នុងរយៈពេល១សប្តាហ៍។ ចំណែក រាជធានីភ្នំពេញ និងបណ្ដាខេត្ត នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅច្រើន ព្រមទាំងមានខ្យល់កន្រ្តាក់ ផ្គរ រន្ទះ។
 
ជាមួយគ្នានេះ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនឹងនោះ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម  លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ 
 
សូមបញ្ជាក់ដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏​បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com