កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ វ៉ូវីណាមកម្ពុជា ទទួលបានមេដាយមាស១០, ប្រាក់៨ និងសំរឹទ្ធ៩
10, May 2023 , 11:01 am        
រូបភាព
ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម កីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជា សម្រេចបានមេដាយសរុប២៧គ្រឿង ដែលច្រើនជាងការប្រកួតស៊ីហ្គេមលើកមុន។ វ៉ូវីណាម ចាប់ផ្ដើមប្រកួតនៅថ្ងៃទី ៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៩ ខែឧសភា នៅអាគារ OCIC ជ្រោយចង្វា។
 
មេដាយសរុបទាំង២៧គ្រឿងនេះ មានមេដាយមាស១០, ប្រាក់៨ និងសំរឹទ្ធ៩ គ្រឿង។ ទាំងគ្រូបង្វឹក និងកីឡាករសុទ្ធតែអះអាងថា ការសម្រចបានលទ្ធផលល្អនេះ ដោយមានការត្រៀមខ្លួន និងហ្វឹកហាត់រយៈពេលវែង។ ជាមួយគ្នានេះ គ្រូបង្វឹក និងអត្តពលិកវ៉ូវីណាម បានប្ដេជ្ញាប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ៕
 

Tag:
 វ៉ូវីណាម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com