អន្តរជាតិ
ចិន​បញ្ចប់​ការ​បញ្ជូន​នាវាចម្បាំង​ទៅ​ប៉ាគីស្ថាន ខណៈ​សម្ព័ន្ធភាព​យោធា​កាន់តែ​រីកចម្រើន
12, May 2023 , 12:09 pm        
រូបភាព
ចិនបានបញ្ជូននាវាចម្បាំងពីរគ្រឿងចុងក្រោយទៅឱ្យកងទ័ពជើងទឹកប៉ាគីស្ថាន ក្រោមដោយកិច្ច​ព្រមព្រៀងទិញលក់នាវាចម្បាំងចំនួន៤គ្រឿងដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨។

 
បើតាមកាសែតចិន Global Times នាវាចម្បាំងប្រភេទ Type 054A ចំនួនពីរ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ការពារច្រកសមុទ្របៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ។ នាវាទាំងពីរនេះគឺជាផ្នែកមួយនៃកិច្ច ព្រមព្រៀងផ្គត់ផ្គង់នាវាចម្បាំង៤គ្រឿងឆ្នាំ២០១៨។
 
CPEC ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលតភ្ជាប់តំបន់ស៊ីនជាំងនៅភាគខាងលិចចិន​ទៅ​ប៉ាគីស្ថាន ស្របពេលចិនបង្កើតផ្លូវដឹកជញ្ជូនថ្មីសម្រាប់ទំនិញ និងឧស្ម័ន។ ផ្នែកខាងមុខនៃច្រករបៀងនេះ គឺកំពង់ផែ Gwadar របស់ប៉ាគីស្ថានដែលមានទីតាំងនៅលើផ្លូវទឹកដ៏សំខាន់នៅក្នុងសមុទ្រអារ៉ាប់។
 
សូមបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចនិងយោធារវាងប្រទេសជិតខាងទាំងពីរ ត្រូវបានរឹតបន្តឹងកាន់​តែ​ស៊ី​ជម្រៅ។ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង J-10 ចំនួន៦គ្រឿង​ដំបូង​ដល់​ប៉ាគីស្ថាន​កាលពី​ខែមីនា​ឆ្នាំ​មុន​។ ឯនាវាមុជទឹក Hangor Class ប្រាំបីគ្រឿង ដែលប៉ាគីស្ថានបញ្ជាទិញពីចិនត្រូវរំពឹងថា នឹងប្រគល់​មុន​ឆ្នាំ២០២៨ដែរ៕
 

Tag:
 ចិន
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com